Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​កម្ចាត់​ឧបាយកល​ប៉ុនប៉ង​ធ្វើឃាត​កូនប្រុស​លោក Kim Jong-Nam

spot_img

ប៉ូលិស​ចិន​បាន​ចាប់ខ្លួន​ពលរដ្ឋ​កូរ៉េខាងជើង​១​ចំនួន​នៅ​រដ្ឋធានី​ប៉េកាំង​ពីបទ​សង្ស័យ​ប៉ង​ធ្វើឃាត​កូនប្រុស​លោក Kim Jong-Un បងប្រុស “​ឪពុក​តែមួយ ម្តាយ​ទីទៃ​” របស់លោក Kim Jong-Un -​នេះ​បើតាម​កាសែត Joong Ang Ilbo របស់​កូរ៉េខាងត្បូង​ចុះផ្សាយ​ថ្ងៃទី ៣០ ខែ​១០​។​

Joong Ang Ilbo ដែល​ដកស្រង់​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ឲ្យ​ដឹងថា មនុស្ស​២​នាក់ ក្នុងចំណោម​៧​នាក់ របស់​កូរ៉េខាងជើង​បាន​ត្រូវ​ចាប់ខ្លួន​ក្រោម​បទចោទប្រកាន់​ថា មាន​ឧបាយកល​ប៉ង​ធ្វើឃាត Kim Han Sol កូនប្រុស​របស់ Kim Jong-Nam ។​

Kim Han-Sol កូនប្រុស​លោក Kim Jong-Nam

​មកទល់ពេលនេះ ក្រសួងការបរទេស​ចិន​ពុំទាន់​មាន​អត្ថាធិប្បាយ​អ្វី​ទេ​។ Kim Han Sol អាយុ ២២​ឆ្នាំ ជា​កូនប្រុស​របស់លោក Kim Jong-Nam ដែល​ត្រូវបាន​គេ​ធ្វើឃាត កាលពី​ខែកុម្ភៈ​ដើមឆ្នាំ​នេះ នៅ​ព្រលានយន្តហោះ Kuala Lampur ប្រទេស​ម៉ាឡេស៊ី​។​

​ក្នុង​ខ្សែ​វីដេអូ​ខាងលើ ដែល​បង្ហោះ​ផ្សាយ​ពី​ខែ មីនា ឆ្នាំ​២០១៧ នេះ យុវជន​ម្នាក់​ប្រាប់ថា ខ្លួន​ជា Kim Han Sol និយាយថា ខ្លួន​រួមជាមួយ​ម្តាយ និង​ប្អូនស្រី​កំពុង​ស្ថិតនៅ​កន្លែង​សុវត្ថិភាព​មួយ​។​

​មុនពេល​ក្លាយជា​ចំណុច​ស្នូល ក្រោយ​មរណភាព​ឪពុក​លោក Kim Han Sol រស់នៅ​យ៉ាង​ស្ងៀមស្ងាត់​ជាមួយ​ក្រុមគ្រួសារ​នៅ​ម៉ា​កាវ​។ មុន​នោះ​លោក​ធ្លាប់​រស់នៅ​ក្រុង​ព្យុងយ៉ាង​ប៉ុន្មាន​ឆ្នាំ​ដែរ តែ​ពុំ​ធ្លាប់​ជួប​ជីតា គឺ​លោក Kim Jong-il ក៏ដូចជា​លោកពូ “​ដ៏​មានអំណាច​” Kim Jong-Un ទេ​។​

Kim Han Sol ធ្លាប់​សិក្សា​នៅ​សកល​វិទ្យាល័យ Scences-Po ដ៏​ល្បីល្បាញ​នា​ប្រទេស​បារាំង​។ អំឡុង​ពេលនោះ ប៉ូលិស​ត្រូវបាន​ប្រកាស​ឲ្យ​ឃ្លាំមើល​ជនជាតិ​ណា​ស៊ីណា​ក៏ដោយ​ដែល​មកកាន់​អន្តោ​វា​សិ​ក​ដ្ឋា​ន ហើយ​សួរ​ព័ត៌មាន​ពី​និស្សិត Kim Han Sol ៕ ដោយ ៖ សូ​យ​ន​

 

spot_img
×