Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានរឿង​ថ្មីទៀត​ហើ​យ! ស្ងាត់​ៗ តុលាការ​ចេញដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក ស្រេង សុខា អតីត​ស្នងការ​រង​នគរបាល​ខេត្តកណ្តាល ដែល​ធ្លាប់​អួត​សម្ញែង​ទ្រព្យ…

spot_img

ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល លោក រស់ ផុនចាន់និមល បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតស្នងការរងនគរបាលខេត្តកណ្តាល លោក ស្រេង សុខា ហៅ ទ្រី ដែលសម្បូររឿងអាស្រូវរាប់កញ្ឆេរកន្លងមក ក្នុងនោះដូចជា ទង្វើអួតសម្ងែងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់ ពេលទៅស្តីដណ្តឹងប្រពន្ធនៅអ្នកលឿង រហូតត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កោះហៅ ហើយទីបំផុត ក៏ត្រូវបានបណ្តេញចេញពីតួនាទី, ព្រហើនទាំងគឃ្លើនបំពានច្បាប់ ទៅហែកដីកា ដែលតុលាការបិទផ្អាកមិនអោយដំណើរការផ្ទះសំណាក់ ខណៈផ្តល់អោយក្រុមស្ទាវប្រើប្រាស់សារធាតុញៀន និងសូម្បីយកឈ្មោះ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បញ្ជាអោយចៅសង្កាត់សុីញ៉េដីមិនស្របច្បាប់ ជាដើម។

តែយ៉ាងណាមិញ សម្រាប់ដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ស្រេង សុខា ដែលទើបត្រូវបានចែកចាយភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក នាពេលនេះ គឺក្នុងករណីចោទប្រកាន់ពីបទប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ និងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ៦ខែ សម្រាប់បទល្មើសព្រហ្មទណ្ឌ ដែលមានចែងស្របតាមបញ្ញត្តិមាត្រា ២៥៣ នៃច្បាប់ភូមិបាល។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនគរបាល កម្រិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់ មានទីកន្លែងកំណើតនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្ន នៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

តែទោះយ៉ាងណា នៅពេលនេះ គេក៏ពុំដឹងថា​លោក ស្រេង សុខា កំពុងសម្ងំលាក់ខ្លួន គេចពីសំណាញ់ច្បាប់ រត់ទៅដល់ទីណានោះទេ ព្រោះមកទល់ពេលនេះ ជនជាប់ចោទខាងលើ ពុំទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×