Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង និង​ចិន​ព្រមព្រៀងគ្នា​ស្តារ​ទំនាក់ទំនង ក្រោយពេល​ល្អក់កករ​ដោយសារ THAAD

spot_img

ទីក្រុង​សេ​អ៊ូ​ល​និង​ប៉េកាំង​បាន​ព្រមព្រៀងគ្នា​ដើម្បី​ស្ថា​រ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ឲ្យ​ដើរមក​លើផ្លូវ​​វិញ បន្ទាប់ពី​មាន​ភាពល្អក់​កករ​នឹង​គ្នា​អស់​ជាង​មួយឆ្នាំ ដោយសារតែ​ការតំឡើង​ប្រព័ន្ធ​ការ​មី​ស៊ី​ល (THAAD) របស់​អា​មេ​រិច​នៅក្នុង​កូរ៉េខាងត្បូង ហើយ​ប្រព័ន្ធ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍ ពាណិជ្ជកម្ម​របស់​កូរ៉េខាងត្បូង​នៅក្នុង​ប្រទេស​ចិន​។​

​ការតំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង បានធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​យ៉ាងខ្លាំង ដោយ​មហាអំណាច​អាស៊ី​មួយ​នេះ​ជឿជាក់ថា ប្រព័ន្ធ​រ៉ា​ដារ​បស់ THAAD អាច​នឹងត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​មើលឃើញ​ក្នុង​ទឹកដី​ចិន​។

​ប៉ុន្តែ​កូរ៉េខាងត្បូង និង​អា​មេ​រិច​បាន​និយាយ​ជាច្រើនលើក​ច្រើនសា​រថា ប្រព័ន្ធ THAAD គឺ​ប្រើ​សំរាប់តែ​ការពារ​ប្រឆាំងនឹង​ការគំរាមកំហែង​របស់​មី​ស៊ី​លពី​កូរ៉េខាងជើង​ប៉ុណ្ណោះ​។​

​នៅក្នុង​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា “​ភាគី​ទាំង​ពីរបាន​ផ្តោះ​ផ្តូ​រ​ទស្សនៈ​គ្នា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កូរ៉េខាងត្បូង និង​ចិន ដើម្បី​បម្រើ​ផលប្រយោជន៍ និង​ព្រមព្រៀងគ្នា​ក្នុងការ​នាំយក​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​គ្រប់​វិស័យ​ត្រឡប់​មកកាន់​ផ្លូវ​អភិវឌ្ឍន៍​ដូចដើម​”​។​

​បើតាម​មន្ត្រី​របស់​វិមាន​ប្រ​ធា​ធិបតី (​វិមាន Blue House) បាន​ឲ្យ​ដឹងថា ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ី​ន (Moon Jae-in) ធ្វើ​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង (Xi Jingping) នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ភិ​ច ដែល​នឹង​ធ្វើឡើង​នៅ​ប្រ​តេស​វៀតណាម ជិត​ពាក់កណ្តាល​ខែក្រោយ​។​

​នៅក្នុង​លិខិត​សម្របសម្រួល​វិញ​ដែរ ក្រសួងការបរទេស​ចិន​បាន​និយាយថា ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ត្រឡប់មក​លើផ្លូវ​ធម្មតា​ដូចដើម​វិញ​។​

​ក្រសួងការបរទេស​ចិន​និយាយទៀតថា ប្រទេស​កូរ៉េខាងត្បូង​បានទទួល​ស្គាល់​បញ្ហា​កង្វល់​របស់​ចិន ជុំវិញ​ប្រព័ន្ធ​ការពារ THAAD ហើយ​កូរ៉េខាងត្បូង​បានបញ្ជាក់​ឲ្យ​ចិន​យ៉ាងច្បាស់​ថា ការតំឡើង​ប្រព័ន្ធ​ការ​មិនមាន​គោលបំណង​សំដៅ​ដល់​ប្រទេស​ទី ៣​នោះទេ ហើយ​មិន​គំរាមកំហែង​ដល់​ផលប្រយោជន៍​សន្តិសុខ​យុទ្ធសាស្ត្រ​របស់​ចិន​ទេ​៕ ដោយ ៖ សុភ័ក្ត្រ​

 

spot_img
×