Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​កំពូល​យន្តហោះ​” អាមេរិក​បាន​ដឹកជញ្ជូន​សម្ភារៈ​បម្រើ​ឲ្យ​ប្រធានាធិបតី Donald Trump បាន​ចុះចត​នៅ​វៀតណាម​

spot_img

​នៅ​ថ្ងៃទី​៣០ ខែ​១០ ម្សិលមិញ​នេះ យន្តហោះ Boeng ធុន​ធ្ងន់ C-17 Globe Master III បាន​ដឹកជញ្ជូន​សម្ភារៈ​ដល់​អាកាសយានដ្ឋាន Noi Bai ក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ត្រៀម​បម្រើ​ឲ្យ​ដំណើរ​ទស្សនៈកិច្ច​ផ្លូវការ​របស់លោក Trump និង​ប្រតិភូ នៅ​ប្រទេស​នេះ​។​

​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា យន្តហោះ​នេះ​បាន​ដឹកទំនិញ​ចូល Noi Bai ពីរលើក (​ពេលព្រឹក​និង​ល្ងាច​) ហើយ​តាម​ការ​ឲ្យ​ដឹង​នោះ ភាគី​អាមេរិក​បានធ្វើ​លិខិតផ្លូវកា​រ​ប្រាប់​អាជ្ញាធរ​វៀតណាម​ថា វា​ជា​ទំនិញ​បម្រើ​ឲ្យ​ទស្សនកិច្ច​ផ្លូវការ​របស់លោក Trump នៅ​អំឡុង​ខែ ១១ ឆ្នាំ​២០១៧​នេះ​។​

​Boing C-17 Globe Master III ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai វៀតណាម ថ្ងៃទី​៣០/១០

​នៅ​ថ្ងៃទី​១៦/១០ សេត​វិមាន បានប្រកាស​ជា​ផ្លូវការ​ពី​កម្មវិធី “​លំអិត​” នៃ​ដំណើរ​ទស្សនកិច្ច​ខាងមុខ​របស់​ប្រធានាធិបតី Donald Trump ដែលមាន​ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និង​ហ្វីលីពីន នៅ​ដើមខែ​១១/២០១៧​។​

​តាម​កម្មវិធី​លំអិត​នោះ លោក Trump នឹងចូលរួម​សប្តាហ៍​កំពូល​នៃ​វេទិការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​ទ្វីបអាស៊ី​-​ប៉ាស៊ីហ្វិក (APEC) នៅ​ដា​ណាំង ថ្ងៃទី​១០ ខែ​១១​។​

​នៅ​ថ្ងៃទី ១១ ខែ​១១ លោក Trump នឹង​ទៅកាន់​រដ្ឋធានី​ហាណូយ ដើម្បី​ជួបប្រជុំ​ផ្លូវការ​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម ត្រឹង​ដាយ​ក្វាង ព្រមទាំង​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​នេះ​៕ ដោយ ៖ សូ​យ​ន​

spot_img
×