Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នោះ! អាជ្ញាធរ FBI បាន​ចេញសេចក្តីប្រកាសឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់ QR កូដ

spot_img

ភ្នំពេញ ៖ QR កូដ (Quick Response) គឺជាបច្ចេកវិទ្យាដែលអាចឱ្យលោកអ្នកស្កេនរូបភាពកូដ ដើម្បីចូលទៅកាន់គេហទំព័រ ទាញយកកម្មវិធី បើកទីតាំង ឬធ្វើការផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស។ ការប្រើប្រាស់ QR កូដត្រូវបានកើនឡើងខ្លាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដោយសារតែទាំងអាជីវករ និងអ្នកប្រើប្រាស់ បានងាកមកប្រើបច្ចេកវិទ្យានេះ ដើម្បីចៀសវាងពីការប៉ះពាល់ដោយផ្ទាល់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានចេញផ្សាយព័ត៌មានបែបនេះ នៅថ្ងៃទី២០ខែមករាឆ្នាំ២០២២។

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ៖ ទោះជាយ៉ាងណាក្ដី អាជ្ញាធរ FBI សហរដ្ឋអាមេរិក បានធ្វើការផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្នព្រោះជនខិលខូច កំពុងទាញយកអត្ថប្រយោជន៍ ពីបច្ចេកវិទ្យានេះ ដោយប្រើ QR កូដក្លែងក្លាយដែលភ្ជាប់ ទៅនឹងគេហទំព័រដែលមានមេរោគ ដើម្បីលួចទិន្នន័យផ្ទាល់ខ្លួន ដែលអាចឱ្យពួកគេប្រើព័ត៌មានទាំងនោះ ដើម្បីលួចផ្ទេរលុយ ចេញពីគណនីរបស់ជនរងគ្រោះ។ ពេលខ្លះទៀតជនខិលខូច អាចបង្កប់មកជាមួយនូវតំណភ្ជាប់ ទៅគេហទំព័រក្លែងក្លាយ ដែលស្នើសុំឱ្យអ្នកប្រើប្រាស់ វា.យបញ្ចូលឈ្មោះសម្គាល់និងលេខសម្ងាត់ ដែលអាចឱ្យពួកគេលួចចូល ទៅក្នុងគណនីទាំងនោះ បាននៅពេលក្រោយ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្ន នៅពេលស្កេន QR កូដណាមួយ ដោយពិនិត្យមើលអាសយដ្ឋាន របស់គេហទំព័រឱ្យបានជាក់លាក់ ព្រោះជនខិលខូចតែងតែបង្កើតឈ្មោះគេហទំព័រក្លែងក្លាយ ដែលស្រដៀងគ្នា ទៅនិងគេហទំព័រពិតប្រាកដ។
ម្យ៉ាងវិញទៀត លោកអ្នកគួរតែចៀសវាង ទាញយកកម្មវិធីតាមរយៈ QR កូដដែលលោកអ្នកទទួលបានតាមរយៈសារ ឬអុីមែល។ លោកអ្នកគួរតែធ្វើការទាញយកកម្មវិធី តែពីក្នុងកម្មវិធីផ្លូវការ របស់ក្រុមហ៊ុនទូរសព្ទមានដូចជា App Store និង Play Store ជាដើម៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×