Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាថ៌កំបាំង​ពី​ដើមឈើ​ចម្លែក​មាន​ផ្លែ​រាង​មនុស្ស​ស្រី​ក្មេង ហើយ​ញ័រ​ពេល​មនុស្ស​ប្រុស​យកដៃ​ប៉ះ​ (មានវីដេអូ)

spot_img

​នេះ​ជា​ប្រភេទ​រុក្ខជាតិ​ពុំ​ត្រឹមតែ​ចម្លែក​ដោយសារ​វា​មាន​រាងរៅ​ស្រដៀង​នឹង​ស្ត្រី​ឡើយ តែ​វា​នៅ​មាន​រឿង​ទាក់ទិន​ដល់​រឿងនិទាន​ដំណាល​ត​គ្នា​ក្នុង​ពិភព​សាសនិក​ព្រះពុទ្ធ ។ រឿងរ៉ាវ​កើតឡើង​នៅ​ឆ្នាំ ២០០៨ បន្ទាប់​ពី​គណនី​ឈ្មោះ Tapas Das បាន​បង្ហោះ​រូប​រុក្ខជាតិ​នេះ​ឡើង Youtube ធ្វើឲ្យ​ការជជែក​ដេញដោល​ចាប់ផ្តើម​… ។​

​ដើម Nareepol ចេញ​ផ្លែ​មក​ដូចជា​នារី​អាក្រាតកាយ ។​

​រឿងនិទាន​នៃ​ដើម Nareepol កើតមាន​នៅ​ប្រទេស​ថៃ វា​ក៏​មានន័យថា ដើម “Naree” ។​

​តាម​អ្នក​បង្ហោះ​ខ្សែ​វីដេអូ Nareepol ត្រូវបាន​ដាំ​នៅ​ខេត្ត Phetchambu ភាគ​ខាងជើង​ប្រទេស​ថៃ ចម្ងាយ​ពី​បាងកក​ប្រមាណ ៥០០​គីឡូម៉ែត្រ ។ រឿងនិទាន​ពី​រុក្ខជាតិ​នេះ បាន​អូសបន្លាយ​ច្រើន​ឆ្នាំ និង​តាម​គំនិត​យោបល់​សរសេរ​ខុសៗ​គ្នា ។​

​អ្នកខ្លះ​ថា Nareepol គឺជា​លទ្ធផល​នៃ​បច្ចេកវិទ្យា Photoshop ។​

​ផ្តើមចេញ​ពី​ការជជែក​វែកញែក​អស់​កាល​ដ៏​យូរ​ជុំវិញ​បញ្ហា​ថា ជា​រុក្ខជាតិ​ពិត​និង Photoshop ពាក្យ​ចរចា​ម​អារាម​ក៏​លេចឮ​ថា ដើម Nareepol នឹង​មានប្រត​តិក​ម្ម​ពេល​ដៃ​បុរស​ប៉ះ ហើយ​នឹង​គ្មាន​ប្រតិកម្ម​អ្វី​ប្រសិនបើ​ដៃ​នោះ​ជា​នារី ។​

​អ្នកវិទ្យាសាស្ត្រ​អាមេរិក​ធ្លាប់បាន​មក​ស្រាវជ្រាវ និង​រក​ឃើញ​លំអង​ខាងក្នុង “Naree” តែ​គេ​នៅ​ពុំ​បកស្រាយ​បាន​ថា ហេតុ​អ្វី​វា​មាន​រាងរៅ​ចម្លែក​បែបនេះ ។​

​រីឯ​រឿងនិទាន​ជុំវិញ Nareepol តាម​រឿងព្រេង​និទាន​ក្នុង​សាសនាព្រះពុទ្ធ របស់​ជនជាតិ​ថៃ​ក៏​មាន​រុក្ខ​ដ​ជាតិ​ម្យ៉ាង​ឈ្មោះ Nariphon គេ​ឃើញ​វាក​កើត​នៅ​តំបន់​ព្រៃ Himaphan ដែល​ជា​តំបន់​ព្រៃ​អាថ៌កំបាំង​មាន​សាសនិក​រស់នៅ ហើយ ២០​ឆ្នាំ ទើប​មាន​ផ្លែ​ម្តង ហើយ​ផ្លែ​នី​មួយៗ​មាន​រាងរៅ​ដូច​ស្ត្រី​ក្មេង ។​

​សាសនិក​នៅ​តំបន់​នោះ​និទាន​ថា ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​បាន​ជប់​បង្កើត​ព្រះ​Vessantara (​គឺជា​ព្រះអង្គម្ចាស់​មួយអង្គ​ដ៏​ល្បីល្បាញ​ដែល​បោះបង់ចោល​ទ្រព្យសម្បត្តិ និង​សិទ្ធិ​អំណាច​ដាក់​កាយ​ដើរ​តាម​ព្រះពុទ្ធ​) ភរិយា និង​កូន​ពីរ​នាក់​ទៀត​របស់​ព្រះអង្គ​នៅ​ខ្ទម​មួយ​ក្នុងព្រៃ​ទុក​សម្រាប់​អង្គុយ​តាំងសមាធិ ។​

​ប៉ុន្តែ​រៀង​រាល់​ពេល​ដែល​ភរិយា​របស់​លោក ចូល​ព្រៃ​បេះ​ផ្លែឈើ តែង​ជួបប្រទះ​នូវ​ការរំខាន​របស់​សាសនិក​ដទៃ​ទៀត​ដែល​ពុំ​ទាន់​លះបង់​បាន​កាមកិលេស​តណ្ហា ។ ព្រះពុទ្ធ​ទ្រង់​ឈ្វេងយល់​រឿងនេះ​ក៏​បង្កើតឲ្យមាន Nariphon ដែល​មាន​រាងរៅ​ដូច​ជា​ស្ត្រី​ស្រស់​ស្អាត​សំដៅ​បញ្ឆោត​ពង្វាង​កែវភ្នែក​របស់​សាសនិក​ទាំងនោះ ។​

Nariphon ចេញ​ផ្លែ​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ​។​

​ពិសេស​បំផុត​នោះ​ផ្លែ​នេះ មាន​គ្រឿងក្នុង​ស្រដៀង​នឹង​មនុស្ស ប៉ុន្តែ​ពុំ​មាន​ឆ្អឹង ហើយ​ចេះ​រាំ ។​

​សាសនិក​ដែល​ពុំ​ទាន់​លះបង់​បាន​កាមកិលេស​តណ្ហា អាច​បេះ​វា​យក​មក​ទុក​ប៉ុន្តែ​បើ​ក្នុង​រង្វង់ ៤​ខែ ពួក​គេ​កាប់​ចោល​តណ្ហា​ពុំបាន នោះ​នឹង​បាត់បង់​អស់​សិល្ប៍ ៕ លី​សា​

spot_img
×