Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ចិន​កសាង​អគារ​កសិដ្ឋាន​ដោយ​ផ្លែ​ពោត ២០.០០០ ផ្លែ​

spot_img

​កសិករ​ចិន​ម្នាក់​កំពុង​អនុវត្ត​គ្រោងការណ៍​ស្ថាបនា​កសិដ្ឋាន​ដោយ​ប្រើ​វត្ថុធាតុដើម​សំខាន់ គឺ​…​ពោត ។​

​ដោយមាន​ការជួយ​គាំទ្រ​ពី​សំណាក់​កសិករ ១៤ នាក់​ទៀត លោក Liu Hong Cai ជា​កសិករ​ដែរ រស់នៅ​ជិត​ទីក្រុង Shulan ខេត្ត Jilin ប្រទេស​ចិន បាន​សាងសង់​កសិដ្ឋាន ដោយ​ប្រើ​វត្ថុធាតុដើម​ជា​ផ្លែ​ពោត -​នេះ​បើតាម SCMP ឲ្យ​ដឹង​កាលពី​ម្សិលមិញ ។​

​ពោត​ជាង ២០.០០០ ផ្លែ ត្រូវបាន​ភ្ជាប់​បញ្ចូល​ក្នុង​គ្រោង​ដែក ឬ ឈើ​ដើម្បី​សាង​ជា​អគារ​បណ្តោយ ១២ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ក្នុង​ទីលាន​កសិដ្ឋាន ។ ក្រៅពី​អគារ​គេ​នៅ​សាងសង់​បន្ថែម​នូវ​កង្ហារ​ខ្យល់​, ឃ្លាំង​, អណ្តូងទឹក និង​របង ពី​ពោត​ទាំងស្រុង ។​

Yan Yue ដែលជា​មន្ត្រី​ផ្នែក​សាងសង់​របស់​ភូមិ​នេះ ឲ្យ​ដឹងថា លោក Liu នៅ​ចិញ្ចឹម​ឆ្មា បន្ថែមទៀត ដើម្បី​បង្ក្រាប​កណ្តុរ​ដែលជា «​សត្រូវ​» របស់​អគារ​នេះ ។ Yan ពោលថាៈ «​ពួកយើង​បាន​នាំយក​ឆ្មា​អនាថា​ច្រើន​ក្បាល ពី​ទីក្រុង​មកកាន់​ទីនេះ ។ អគារ​នេះ​នឹង​ក្លាយជា​លំនៅដ្ឋាន​ថ្មី​របស់​ពួកវា ។ ខ្ញុំ​គិតថា វា​ពិតជា​គោល​គំនិត​ប្លែក ហើយ​អស្ចារ្យ​» ។​

​គ្រោងការណ៍​សាងសង់​នេះ នឹង​បញ្ចប់​អំឡុងពេល​១​សប្តាហ៍​ទៀត ។ Liu ពោលថាៈ «​ពួក​ខ្ញុំ​ត្រូវ​ប្រញាប់ប្រញាល់ ព្រោះ​ព្រិល​ជិត​ធ្លាក់​ហើយ​» ។ លោក​សង្ឃឹមថា ពេល​សាងសង់​រួច វា​នឹង​ក្លាយជា​ទីកន្លែង​ទេសចរណ៍ ៕

 

spot_img
×