Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ខឹង​កូរ៉េខាងត្បូង ព្រោះ​អញ្ជើញលោក ត្រាំ បរិភោគ​មុខម្ហូប​…​បង្កង​នេះ​

spot_img

តាម Guardian មុខម្ហូប​និង​ការជ្រើសរើស​អ្នកចូលរួម​ពិធី​លាង​សាយភោជន៍​ថ្នាក់​រដ្ឋ​របស់​កូរ៉េខាងត្បូង​បានធ្វើ​ឲ្យ​ជប៉ុន​ខឹងសម្បារ​យ៉ាងខ្លាំង​ពេល​ប្រទេស​នេះ​ទទួល​ប្រធានាធិបតី​អាមេរិក Donald Trump​។​ជាក់ស្តែង​គឺ​ប្រធានាធិបតី​អាមេរិក ត្រូវបាន​ទទួល​ដោយ​មុខម្ហូប​ក្នុងនោះ​មាន​បង្កង ដែល​នេសាទ​បាន​នៅ​តំបន់​សមុទ្រ​កំពុងមាន​ជម្លោះ​នេសាទ​រវាង​ប្រទេស​ទាំង​២​។​

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ក្នុង​ដំណើរ​ទស្សនៈកិច្ច​នៅ Seoul កន្លងមក​ថ្មីៗ​នេះ។​

​ប្រព័ន្ធ​ព័ត៌មាន​ជប៉ុន​បាន​ហៅ​ពិធីជប់លៀង​នេះ​ជា​ទង្វើ “​ប្រឆាំង​ជប៉ុន​” ព្រោះ​វា​មាន​វត្ត​មាននៃ “​បង្កង​” ត្រូវបាន​នេសាទ​ពី​តំបន់ Dokdo នៅ​ជិត​នោះ​។ Dokdo ជា​កោះ​តូច​មួយ​ដែល​ជប៉ុន​ហៅថា Takeyhama​។ ទាំង​ជប៉ុន​និង​កូរ៉េខាងត្បូង​សុទ្ធសឹង​ប្រកាស​អធិបតេយ្យភាព​ចំពោះ​កោះ​នេះ​។​

​ដោយឡែក​ក្នុង Menu នៅ​ពិធីជប់លៀង ប្រធានាធិបតី​អាមេរិក គេ​ឃើញ​មាន​ទាំង​ត្រី ឆ្អឹងជំនី​គោ​អាំង រួមជាមួយ​ទឹកជ្រលក់​ធ្វើ​ពី​ស៊ី​អ៊ីវ​ដែលមាន​អាយុកាល ៣៦០​ឆ្នាំ​។​

​ក្នុង Menu ទទួល​លោក Trump មាន​វត្ថ​មាន​បង្កង ដែល​កូរ៉េខាងត្បូង​ប្រាប់ថា នេសាទ​បាន​ពី​តំបន់​សមុទ្រ​ជម្លោះ​នឹង​ជប៉ុន​។​

​ពុំ​ត្រឹមតែ​រឿង​បង្ក​១​ប៉ុណ្ណោះ​ទេ កូរ៉េខាងត្បូង​នៅបាន​អនុញ្ញាត​ឲ្យ “​ទាសករ​ផ្លូវភេទ​” ជំនាន់​សង្គ្រាម​ជួប​លោក Trump ថែមទៀត​។ នោះ​គឺ​អ្នកស្រី Lee Yong-Soo ដែល​ធ្លាប់​ត្រូវគេ​ចាប់បង្ខំ​ឲ្យ​បម្រើ​ក្នុង​ផ្ទះបន​សម្រាប់​ទាហាន​ជប៉ុន​ពេញ​អំឡុងពេល​សង្គ្រាមលោកលើកទី​២​។​

​កាសែត​របស់​កូរ៉េខាងត្បូង បាន​ផ្តិត​យក​រូបភាព នៃ​ជំនួប​រវាង​លោក Trump ជាមួយ​ស្ត្រី​វ័យ​៨៨​ឆ្នាំ​ខាងលើ ក្នុង​ពិធីជប់លៀង​នោះ​។​

លោក Trump ឱប​លោកយាយ​វ័យ​៨៨​ឆ្នាំ Lee Yong-Soo ជា​ទាសករ​ផ្លូវភេទ​ជប៉ុន អំឡុង​សង្គ្រាមលោកលើកទី​២​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន Yoshihide Suga ចោទ​សួរថា តើ​វា​ជាការ​ឆ្លាត​វៃ​ដែរឬទេ គ្រា​នាំយក​ទង្វើ​រំញោច​បែបនេះ​ក្នុង​វិស័យ​ការទូត​ខណៈដែល​ប្រទេស​ទាំង​៣ អាមេរិក ជប៉ុន កូរ៉េខាងត្បូង កំពុង​ប្រឹងប្រែង​រួមគ្នា ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ដែលជា​ភាគី​ជម្លោះ​បច្ចុប្បន្ន​?៕​ សូយន

 

spot_img
×