Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​កតញ្ញូ​មែន​! បុរស​ម្នាក់​សុខចិត្ត​ស្លៀកពាក់​ជា​មនុស្ស​ស្រី​អស់ ២០​ឆ្នាំ ដើម្បី​ធ្វើ​ឲ្យ​ម្តាយ​មាន​ជម្ងឺ​ប្រ​សៃ​ប្រសាទ​សប្បាយចិត្ត​

spot_img

បុរស​ម្នាក់​បាន​ស្លៀកពាក់​ឲ្យ​ដូច​ស្ត្រី អស់​រយៈពេល ២០​ឆ្នាំ ដើម្បី​ធ្វើ​ឲ្យ​ម្តាយ​គាត់​ដែលមាន​ជម្ងឺ​ប្រ​សៃ​ប្រសាទ​សប្បាយចិត្ត​។ ម្តាយ​វ័យ​ចំណាស់​របស់​បុរស​នោះ ចាប់ផ្តើម​មាន​បញ្ហា​ខួរក្បាល ដោយសារតែ​ការស្លាប់​របស់​កូនស្រី​គាត់​។​

​វីដេអូ​របស់​បុរស ដែល​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ដោយ​ស្លៀកពាក់​ជា​បងស្រី​របស់ខ្លួន ត្រូវបាន​គេ​ទស្សនៈ​ចំនួន​ជាង​៤​លាន​ដង នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ចិន​ឈ្មោះ Weibo និង​ត្រូវបាន​យក​ចុះផ្សាយ​របស់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ចិន​ជាច្រើន​។​

​បុរស​ដែល​ទំនង​ស្ថិតក្នុង​វ័យ ៥០​ឆ្នាំ រស់នៅក្នុង​ទីក្រុង Guilin នៃ​តំបន់ Guangxi ប្រទេស​ចិន​។ គាត់​បាន​មើលថែ​ម្តាយ​ចាស់ជរា​របស់គាត់ ដោយ​ស្លៀ​សំលៀកបំពាក់​ប្រពៃ​ណៃ​ឲ្យ​ដូច​បងស្រី​របស់ខ្លួន​ដែល​បាន​ស្លាប់​។​

​បុរស​រូប​នោះបាន​ថ្លែងប្រាប់ បណ្តាញ​វេទិការ​ព៌​ត​មាន​ឌីជីថល Pear Video ថា គាត់​ចាប់ផ្តើម​ស្លៀកពាក់​ជា​ស្រី ក្រោយពេល​ម្តាយ​របស់គាត់​ចាប់ផ្តើម​បង្ហាញ​សញ្ញា​ពី​ជម្ងឺ​ប្រ​សៃ​ប្រសាទ ដោយសារតែ​ការស្លាប់​របស់​កូនស្រី​របស់គាត់​ម្នាក់​។​

​គាត់​បន្ថែមថា ម្តាយ​របស់គាត់​ចាប់ផ្តើម​ជឿ​ភ្លាមៗ ថា​កូនស្រី​របស់គាត់​បាន​ត្រឡប់មកវិញ នៅពេល​គាត់​ស្លៀកពាក់​ជាម​នុស្ស​ស្រី​។​

“​គាត់​សម្បាយ​ចិត្តជា​ខ្លាំង ដូច្នេះ​ខ្ញុំ​ក៍នៅ​ធ្វើបែបនេះ​រហូត​។ ខ្ញុំ​បានរស់នៅ​ជា​បែប​មនុស្ស​ស្រី​ចាប់តាំងពី​ពេល​នោះមក​។ ខ្ញុំ​មិនមាន​សំលៀកបំពាក់​បុរស​ទេ​”​។​

​បុរស​ដដែល​បាន​និយាយទៀតថា គាត់​មិនមាន​ការព្រួយបារម្ភ​អំពី​អ្វីដែល​មនុស្ស​គ្រប់​គាត់​បានគិត​លើ​គាត់​នោះទេ ពីព្រោះ​គាត់​ធ្វើ​នេះ គឺ​ដើម្បី​ម្តាយ​របស់គាត់​។​

​អ្នកចូលរួម​បញ្ចេញមតិ​ជាច្រើន​បាន​សរសើរ​ដល់​បុរស​រូបនោះ ដោយបាន​ប​ញ្ជេ​ញ​មតិ​ថា ទង្វើ​របស់គាត់​បានធ្វើ​ឲ្យ​ពួកគេ​រំជួលចិត្ត​ណាស់ ហើយ​នោះ​ហើយ​គឺជា​កាតព្វកិច្ច​របស់​កូនប្រុស​៕ សុភ័ក្ត្រ​

 

spot_img
×