ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ជំងឺដែលកំលោះ-ក្រមុំ អ្នកធ្វើការអូហ្វ៊ីស ត្រូវប្រយ័ត្ន!

តើកំលោះ-ក្រមុំ អ្នកធ្វើការក្នុងអូហ្វ៊ីសទាំងឡាយ ដឹងទេថា ការដែលយើងអង្គុយធ្វើការនៅក្នុងអូហ្វ៊ីសនេះ តើយើងត្រូវប្រឈមនឹងការកើតជំងឺអ្វីខ្លះ និងកើតដោយសារមូលហេតុអ្វី? ថ្ងៃនេះ “សុខភាពយើង” មានចំណេះដឹងខ្លះៗអំពីរឿងនេះ មកជម្រាបជូន…

១- ជំងឺជ្រុះសក់
ជាជំងឺមួយអាក្រក់ណាស់ អាចជ្រុះក្នុង ១ថ្ងៃ ដល់ទៅ ៣០សរសៃឯណោះ។ អាការជ្រុះសក់នេះ មានមូលហេតុមកពីភាពតានតឹងធុញថប់ក្នុងអារម្មណ៍របស់បុគ្គលិកទាំងឡាយ រឹតតែតានតឹងផ្លូវចិត្ត រឹតតែជ្រុះសក់ និងមានបច្ច័យមួយទៀត ដែលយើងមិនដែលគិតដល់សោះនោះ គឺការខ្វះពន្លឺព្រះអាទិត្យ ព្រោះភាគច្រើន បុគ្គលិកដែលធ្វើការនៅតាមអូហ្វ៊ីស មិនសូវបានប៉ះនឹងពន្លឺព្រះអាទិត្យនៅពេលព្រឹកប៉ុន្មានឡើយ ហើយពន្លឺព្រះអាទិត្យនៅពេលព្រឹកៗនេះហើយ ដែលជួយឱ្យរាងកាយយើងទទួលយកទៅកែច្នៃជាវីតាមីនK ដែលចាំបាច់ចំពោះរាងកាយ និងស្បែកក្បាលផងដែរ។

២- អាការឈឺក្បាល ម៉ៃក្រេន អាល់-ហ្សៃ-មើរ៍
មូលហេតុ ប្រហែលជាបានដឹងជាទួទៅហើយថា វាកើតចេញពីភាពថុញថប់តានតឹងក្នុងអារម្មណ៍ តែមូលហេតុ ១ប្រការទៀត ដែលគួរឱ្យចាប់អារម្មណ៍ដែរនោះគឺ ការទទួលទាន។ តើអ្នកដែលកើតអាការនេះ
មានបានទទួលទានអាហារដូចតទៅនេះដែរឬទេ? ១-អាល់កុល ២-កាហ្វេអ៊ីន ដូចជាកាហ្វេ ភេសជ្ជៈកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង-ល- ៣-អាហារដែលមានជាតិខ្លាញ់ខ្ពស់ ៤-អាហារដែលលមានសាច់សត្វច្រើន និងមូលហេតុដែលគួរឱ្យចាប់អារម្មណ៍ ១ទៀតគឺ កង្វះការហាត់ប្រាណ…ជាប្រក្រតីយើងត្រូវហាត់ប្រាណឱ្យបានយ៉ាងតិចប្រមាណជា ១០ម៉ោង ក្នុង ១សប្តាហ៍ ដូច្នេះ តើបុគ្គលិកអូហ្វ៊ីស យកពេលពីណាទៅហាត់ប្រាណ បើគ្រាន់តែធ្វើការ ក៏ចង់ដួលគ្រឹបទៅហើយនោះ?។

៣- អាការឈឺភ្នែក
ស្ងួតទឹកភ្នែក ក្រៅពីភាពធុញថប់តានតឹងហើយ មូលហេតុធំៗនៃអាការនេះ គឺការអង្គុយនៅពីមុខអេក្រង់កុំព្យូទ័រ ១ថ្ងៃៗ លើស ៦ម៉ោង និងការសម្លឹងមើលអេក្រង់ទូរស័ព្ទនៅក្នុងទីងងឹត រួមទាំងការខ្វះវីតាមីនA និងB ផងដែរ។

៤- អាការ សៃ-នឹស ផ្តាសាយ តឹងច្រមុះ និងប្រតិកម្មអាលែកហ្ស៊ីនៅលើស្បែក
ដោយសារតែ ១ថ្ងៃៗ អង្គុយនៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ និងបើសិនជាម៉ាស៊ីនត្រជាក់ស៊េរីចាស់ គ្មានកញ្ច្រែងត្រងខ្យល់អាកាស ដែលមានប្រសិទ្ធភាពផងនោះ អាការទាំងនេះនឹងសួររកមុខយើងជាមិនខាន ដូច្នេះគួរចេញទៅស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅខ្លះផង ដើម្បីកុំឱ្យសួតឆាប់ទ្រុឌទ្រោមមុនអាយុ។

៥- មាត់មានក្លិនមិនល្អ
បណ្តាលមកពីភាពតានតឹងធុញថប់ក្នុងអារម្មណ៍ មេរោគបាក់តេរីនឹងធ្វើការយ៉ាងមានប្រសិទ្ធភាព ក្នុងសភាវដែលយើងមានអារម្មណ៍មិនល្អ រួមទាំងការនិយាយស្តីដែលតិចជាងប្រក្រតី ធ្វើឱ្យទឹកមាត់ឡើងជូរផ្អូម។ ចូរសាកល្បងសង្កេតមើលយ៉ាងងាយៗថា នៅពេលព្រឹកឡើង យើងមានអារម្មណ៍ថា មានធុំក្លិនមាត់ ដោយសារតែទឹកមាត់ មិនត្រូវបានច្របាច់ចេញមកឡើយនៅពេលដែលយើងមិនបានកម្រើកមាត់ ដូច្នេះទើបធ្វើឱ្យមាត់ស្ងួត ហើយមេរោគបាក់តេរី ក៏នឹងធ្វើការរំលាយទឹកមាត់ និងកាកសំណល់ដែលនៅសល់ក្នុងមាត់ ហើយក្លាយជាហ្គាសចេញមក។ អាការពុកធ្មេញ ក៏ជាមូលហេតុមួយដែលធ្វើឱ្យមាត់មានក្លិនមិនល្អបានដែរ។

៦- អាការឈឺ-ក ចុករួយស្មា ឈឺសន្លាក់ដៃជើង និងឈឺម្រាមដៃ
ភាគច្រើនបណ្តាលមកពីអាការអង្គុយធ្វើការខុសឥរិយាបថ អង្គុយលើកៅអី និងតុដែលគ្មានផាសុកភាព ពិបាកក្នុងការអង្គុយធ្វើការ។ តើលោកអ្នកដឹងទេថា ទោះជាយើងអង្គុយធ្វើការត្រឹមត្រូវតាមឥរិយាបថហើយក៏ដោយ តែបើអង្គុយយូរៗពេក ក៏វាធ្វើឱ្យយើងហត់នឿយបានដូចគ្នា។

៧- អាការធាត់
រាល់ថ្ងៃយើងញ៉ាំអាហារយ៉ាងតិច ៣ពេល មានកម្លាំងថាមពលចូលយ៉ាងច្រើន តែចេញទៅវិញតែបន្តិច ដូច្នេះហើយទើបធ្វើឱ្យធាត់ជារឿងធម្មតា ទោះជាថ្នាំសម្រកទម្ងន់ យីហោណាក៏មិនអាចជួយបានដែរ។ អាហារប្រភេទ ហ៊ែមប៊ើហ្គើរ៍ ភេសជ្ជៈកំប៉ុង នំភីហ្សា គឺជាអាហារដែលមានចំណែកធ្វើឱ្យរាងកាយឆាប់ឡើងទម្ងន់ខ្លាំងណាស់។ ការងារបន្ទាន់ ញ៉ាំអាហារបន្ទាន់ ធាត់ក៏បន្ទាន់ដូចគ្នា។

៨- ជំងឺក្រពះ
ភាពធុញថប់តានតឹង ការគេងសម្រាកមិនគ្រប់គ្រាន់ ការញ៉ាំអាហារបែបប្រញាប់ប្រញាល់ ញ៉ាំមិនទៀងទាត់ សុទ្ធតែមានចំណែកធ្វើឱ្យប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបន្ទោបង់ធ្វើការគ្មានប្រសិទ្ធ និងបណ្តាលឱ្យកើតជំងឺក្រពះនៅទីបំផុត។

៩- ឬសដូងបាត
បណ្តាលមកពីការអង្គុយ ១ថ្ងៃៗរាប់ម៉ោង ថែមទាំងធ្វើការOTទៀត ការអង្គុយយូរៗ នឹងធ្វើឱ្យកើតការសង្កត់ពីលើសរសៃឈាមបរិវេណចុងពោះវៀនធំ ធ្វើឱ្យកើតអាការស្ទះឈាម ហើម បើមានទម្ងន់ខ្លួនច្រើនផងនោះ រឹតឆាប់កើតអាការនេះទៅទៀត ដូច្នេះគួរតែក្រោកឡើងដើរខ្លះផង៕

Happy Businesspeople Doing Stretching Exercise Behind Desk At Workplace
Man suffering from hemorrhoid at workplace in office, closeup

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>