Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធី​ដាក់​តាំង​រូបចម្លាក់​ព្រះពុទ្ឋ​ក្នុង​គេហដ្ឋាន​អោយបាន​ត្រឹមត្រូវ​

spot_img

​ព្រះពុទ្ឋ​តំណាង​អោយ​ធម៌ សេចក្តីសុខ សេចក្តី​ស្ងប់ សុភមង្គល ទំនុកចិត្ត និង​ភាពក្លាហាន​។ ប្រជាជន​ខ្មែរ​ប្រហែល ៩០​ភាគរយ មាន ជំនឿ និង​ជា​អ្នកប្រតិបត្តិ​ដើរ​តាម​សា​នា​ព្រះពុទ្ឋ​។​

ប្រជាជន​ខ្មែរ​មួយចំនួនធំ ជាពិសេស​មនុស្ស​ចាស់​ចូលចិត្ត ដាក់​រូបចម្លាក់​ព្រះពុទ្ឋ ឬ​ផ្ទាំងគំនូរ នៅក្នុង​គេហដ្ឋាន ព្រោះ​ថា​ពួកគាត់​ជឿថា ព្រះ​នឹង​តាម​ថែរក្សា​ក្រុមគ្រួសារ​របស់​ពួកគាត់់​។​

​នេះ​គឺជា​វិធី​ខ្លះៗ​ក្នុង​ការ​ដាក់​តាំង​រូប​ព្រះពុទ្ឋ​អោយបាន​ត្រឹមត្រូវ​៖

– ជាទូទៅ​គេ​ដាក់​តាំង​នៅ​ទី​អស​នៈ​ខ្ពស់ (​កុំ​ដាក់​នៅក្បែរ​ទូរទឹកកក ឬ​នៅ​ក្បែរ វត្ថុ​ណា​ដែល​ខ្ពស់​ជាង​)
– ហាម​ដាក់​នៅ​ទី​ទាបៗ​ដាច់ខាត ឬ​ដាក់ ផ្ទាល់​នឹង​ឥដ្ឋ​
– ដាក់​បែរមុខ​ទៅរក​ទ្វារ​ធំ (​តាម​ជំនឿ ការ​បែរមុខ​ទៅ​ទ្វារធំ នឹង​អាចជួយ​ម្ចាស់ផ្ទះ​បាន ពី​អ្នក​ដែល​មក​លេង​មានបំណង​អាក្រក់ ឬ​អ្នក​ឈ្លានពាន​)
– មិន​ត្រូវ​ធ្វើ​អស​នៈ​ព្រះ​ពុទ្ឋ​ជាប់​នឹង​បន្ទប់ទឹក​
– ដាក់​បែរមុខ​ទៅ​ទិសខាងកើត (​ព្រះពុទ្ឋ​ធ្វើ​សមាធិ​បែរ​មុខទៅ​ទិសខាងកើត​)
– កុំ​ដាក់​វត្ថុ​អ្វីៗ​អោយ​ខ្ពស់​ជាង​អស​នៈ​ព្រះ​ពុទ្ឋ​
– នៅ​ទី​អស​នៈ​ត្រូវ​សំអាត​ជា​និច្ច​កុំអោយ​មាន​ធូលី​ដី​កក​ច្រើន​
– ប្រសិន​មិនមាន​អសនៈ ដាក់តាំង រូប​ព្រះអង្គ​នៅ​លើ​តុ​៕ សុភ័ក្ត្រ

​ប្រភព​៖ គន្លឹះ​លក់​ដីធ្លី​

spot_img
×