Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​ទេ​ថា “​ស្តេច​ក្តាមស្រែ និង​មហេសី​” ១​គូ លក់​តាម​រយៈ​ការដេញថ្លៃ​បាន​ដល់​ទៅ ៨០០.០០០​យ័ន​

spot_img

តាម China Plus ការដេញថ្លៃ​នេះ​ត្រូវបាន​រៀបចំ ក្នុង​ពិធីបុណ្យ​ក្តាមស្រែ​ចិន បឹង​ដុង​លើក​ទី ១ នៅ​ខេត្ត​ជៀង​ស៊ី ប្រទេស​ចិន នា​ថ្ងៃ​ទី ១០/១១ កន្លង​ទៅ​ថ្មីៗ​នេះ​។​

​ក្នុង​ពេល​នោះ​ស្តេច​ក្រាម​ស្រែ​ទម្ងន់ ៤៧៥g ទទួលបាន​ទឹកប្រាក់​ក្រោយ​ការដេញថ្លៃ​ដល់​ទៅ ៥០០.០០០​យ័ន និង​លំដាប់​ទី​២ បាន​ទៅ​ក្តាម​មហេសី​ទម្ងន់ 334,5g ទទួល​បាន​តម្លៃ​ក្រោយ​ការដេញថ្លៃ​គឺ ៣០០.០០០​យ័ន​។​

ក្តាមស្រែ​ចិន ដែល​ជា​ស្តេច​តម្លៃ​ដេញថ្លៃ​បាន​គឺ ៥០០.០០០​យ័ន​
ក្តាមស្រែ​ដែល​ជា​មហេសី​តម្លៃ​ដេញថ្លៃ​បាន​គឺ ៣០០.០០០​យ័ន​

​​ទោះ​យ៉ាងណា​ចំនួន​ទឹកប្រាក់​បានមកពី​ការដេញថ្លៃ​ក្តាមស្រែ​ដ៏​កម្រ​ប្រទះ​នេះ​នឹង​ត្រូវបាន​គេ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការលុបបំបាត់​ភាពក្រីក្រ និង​អភិវឌ្ឍ​ជីវសាស្ត្រ​ក្នុង​តំបន់​។​

តំណាង​ក្រុមហ៊ុន​២ ដែល​ឈ្នះ​ក្នុង​ការដេញថ្លៃ​

​​គួររំលឹកថា ក្តាមស្រែ​នៅ​តំបន់​បូព៌ា​ចិន ចម្លែក​ត្រង់​វា​មាន​ដុះ​រោម​លើ​ដង្កៀប​។ ម្យ៉ាងទៀត​ប្រសិន​នៅ​អឺរ៉ុប អាមេរិក​ខាងជើង រួម​ទាំង​ប្រទេស​មួយចំនួន​នៅ​ទ្វីបអាស៊ី​ចាត់ទុក​ក្តាមស្រែ​ជា “​សត្វ​បំផ្លាញ​” ដំណាំ ពិសេស​គឺ​ស្រូវ​។ នៅ​ប្រទេស​ចិន​វិញ វា​ត្រូវ​បាន​ចាត់ទុក​ជា​អាហារ​ពិសេស ហើយ​គេ​ថែម​ទាំង​ចិញ្ចឹម​វា​ដើម្បី​បម្រើ​ឲ្យ​វិស័យ​ចំណីអាហារ​។​

​ទោះ​យ៉ាងណា​តម្លៃ​ក្តាម​១​គូ ដល់​ទៅ ៨០០.០០០​យ័ន ពិត​ជា​ធម្មតា​ឡើយ​។ ពិត​ទេ​ប្រិយមិត្ត​!​។​

 

spot_img
×