Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​បង្ហៀរ​បឹង​ដូន​ទ​យ ស្ថិតក្នុង​ស្រុក​ចន្ទ្រា កំពុង​ប្រែ​ក្លាយទៅជា​តំបន់​ទេសចរណ៍​យ៉ាង​ពេញនិយម សម្រាប់​លំហែរ​កំសាន្ត​របស់​ពល​រដ្ឋ ក្នុង​ខេត្ត​ស្វាយរៀង​

spot_img

ខេត្ត​ស្វាយរៀង ៖ ពលរដ្ឋ​ទាំង​ចាស់​ទាំង​ក្មេង​បាននាំគ្នា​មក​លំហែរ​កាយ និង​លេង​ទឹក​នៅ​ស្ពាន​បង្ហៀរទឹក​បឹង​ដូន​ទ​យ ក្រោយ​ពី​សម្រាក​ពី​ការងារ​។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្ម​នោះ​តំបន់​នេះ គឺ​ទឹក​ដូន​ទយ​នេះ មាន​ផ្ទៃ​បឹង​ធំ ហើយ​មាន​ខ្យល់អាកាស​បរិសុទ្ធ​និង​មាន​ទឹកថ្លា​ល្អ​នៅក្រោម​ស្ពាន​នេះ​ដែល​ជា​ស្ពាន​បង្ហៀរទឹក ដែល​ត្រូវបាន​កសាងឡើង​ដោយ​អាជ្ញាធរ​ដែនដី​និង​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម បាន​ស្ថាបនា​ស្ពាន​បង្ហៀរទឹក​ដូន​ទ​យ និង​ស្តុបទឹក​បង្កើតបានជា​តំបន់​លំហែរកាយ ព្រមទាំង​ជា​ជម្រក​ត្រី​យ៉ាង​សំបូរបែប​។ មិនតែប៉ុណ្ណោះ​បាន​ស្តុបទឹក​ធ្វើអោយ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ស្រែប្រាំង​បាន​នៅ​រដូវប្រាំង​ថែមទៀត​ផង​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​មក​កំសាន្ត​នៅ​ស្ពាន​ដូន​ទយ​នេះ​បានអោយដឹងថា​៖ កន្លងមក​នៅ​តំបន់​នេះ​គឺ​មាន​ភាព​ស្ងាត់​ណាស់​ពុំ​មាន​មនុស្ស​អ៊ូអរ​នោះទេ​ប៉ុន្តែ​រយះពេល​ប៉ុន្មាន​ឆ្នាំ​នេះ​បន្ទាប់ពី​បាន​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​និង​មន្ទីរ​ធនធានទឹក​ខេត្ត​ស្វាយរៀង​បាន​ស្ថាបនា​ស្ពាន​និង​ធ្វើ​ទ្វារ​ទឹក​ស្តុបទឹក​ព្រមទាំង​បាន​ធ្វើ​ទំនប់​អម​សងខាង​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ជំវិញ​បឹង​ដូន​ទយ​ធ្ល​ង​កាត់​ទៅ​ភូមិកំណើត​របស់​ពួកគាត់​។​ហើយ​បង្ហៀរទឹក​ដូន​ទយ​នេះ​ គឺ​បច្ចុប្បន្ន​ស្ថិតនៅ​ភូមិ បន្លា​ស្អិត ឃុំ ច្រេស ស្រុក ចន្ទ្រា ខេត្ត​ស្វាយរៀង​។

ពលរដ្ឋ​បន្ត​ឲ្យដឹងទៀតថា​៖​ភាគច្រើន​គឺ​មាន​មនុស្ស​មក​លេង​នៅ​ថ្ងៃ​អាទិត្យ​និង​ថ្ងែបុណ្យ​គឺ​មាន​បងប្អូន​ប្រជាព​ល​រដ្ឋ​មកពី​បាវិត​-​ជី​ភូ​-​ស្វាយរៀង ហើយ​ជាពិសេស​កម្មករ​កម្មការិនី​រោងចក្រ ក៏​បាន​មក​លេង​ទឹក​ស្ពាន​ដូន​ទយ​នេះ​យ៉ាងច្រើន​កុះករ ធ្វើអោយ​បងប្អូន​អ្នកស្រុក​បាន​បង្កើត​មុខ​របប​រកស៊ី​លក់ដូរ​រក​កម្រៃ​ប្រចាំថ្ងែ ដើម្បី​ដោះស្រាយ​ក្នុង​ជីវភាព​បានធូ​ធា​រជាង​មុន​មួយកំរឹត​។ អ្នកស្រុក​នៅ​តំបន់​នោះ​ក៏​អាច​រក​ត្រី​ជា​លក្ខណៈ​គ្រួសារ​បាន​រៀងរាល់ថ្ងៃ​។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​និង​ស្ថាប័ន​ដែល​មាន​ការពាក់ព័ន្ធ​ជួយ​បង្តើត​តំបន់​នេះ​អោយ​ក្លែងទៅជា​តំបន់​ទេសច​រណ៍​ផង ព្រោះ​ថា​កន្លែង​នេះ​ក៏​មាន​បរិយាកាស​ធម្មជាតិ​ល្អ​ផង​ដែរ​៕ វ៉ៃកូ​

 

spot_img
×