Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​សញ្ញា​ថ្មី​មួយ​សង្ស័យថា ជា​របស់​នាវាមុជទឹក​អា​ហ្សង់​ទីន ដឹក​មនុស្ស​៤​នាក់ ហើយ​កំពុង​បាត់​ខ្លួន​

spot_img

​គេហទំព័រ News.com.au ដកស្រង់​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​ហ្សង់​ទីន​ឲ្យដឹងថា យន្តហោះ​អាមេរិក​១​គ្រឿង​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​រុករក​នាវា​មុជទឹក ARA San Juan នៅ​ថ្ងៃ​ទី ២២/១១ បាន​រកឃើញ​វត្ថុ​ចម្លែក​នៅក្នុង​សមុទ្រ​។​

នាវា​មុជទឹក ARA San Juan

​ប្រព័ន្ធ​រ៉ា​ដា​របស់​យន្តហោះ​អាមេរិក ក៏​បាន​រកឃើញ​តំបន់ “​សញ្ញា​កម្តៅ​” មួយ ស្ថិត​នៅ​ជម្រៅ 70m ប្រៀប​នឹង​ផ្ទៃ​ទឹក​។ ផ្អែម​តាម​ព័ត៌មាន​នេះ​កងកម្លាំង​សង្គ្រោះ​គិតថា វា​ជា​សញ្ញា​នៃ​នាវា ARA San Juan ដែល​បាត់​ស្រមោល​១​សប្តាហ៍​ហើយ​។​

​តាម Mirror “​សញ្ញា​កម្តៅ​” ហាក់ដូចជា​បញ្ចេញ​ពី​ផ្ទៃ​លោហៈ​មួយ​ស្ថិតនៅ​តំបន់​ចម្ងាយ​ពី​ឆ្នេរសមុទ្រ Puerto Madryn អា​ហ្សង់​ទីន ប្រមាណ 300km​។ បណ្តា​យន្តហោះ និង​នាវា​បាន​ត្រូវ​កេណ្ឌ​ប្រមូល​មក​កាន់​តំបន់​នេះ ដើម្បី​ពិនិត្យមើល​ថា វា​ពិត​ជា​សញ្ញា​ពី​នាវា ARA San Juan ដែរឬទេ​។​

នាវា​មុជទឹក San Juan បាត់​ខ្លួន (​តំបន់​រង្វង់​ក្រហម​) ពេល​កំពុង​ចលនា​ពី Mar del plata ទៅកាន់ Ushuaia

​​ព័ត៌មាន​ខាងលើ​ត្រូវបាន​ប្រកាស​ក្នុង​សភាព​ដែល​បណ្តា​ប្រទេស​កំពុង​រត់ប្រណាំង​នឹង​ពេល​វេលា ដើម្បី​បង្កើន​ល្បឿន​រុករក San Juan ។ បរិមាណ​អុកស៊ីហ្សែន​អាច​នៅសល់​គ្រប់​សម្រាប់​ថ្ងៃ ២២/១១ ប៉ុណ្ណោះ​។​

​មុន​នេះ​គេ​បាន​ទទួល​សញ្ញា​ឃើញ​វត្ថុ​ផ្សេងៗ តែ​ក្រោយ​ការពិនិត្យ​វា​ពុំមែន​ចេញពី​នាវា an Juan ទេ​។​

បណ្តា​នាវា​កំពុង​រុករក​នាវាមុជទឹក​រប​ស់អា​ហ្សង់​ទីន​


spot_img
×