Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះអង្គម្ចាស់​ដែល​មាន​បំផុត នៅ Saudi Arabia ក៏​ត្រូវ​ព្យួរ​ជើង​ឡើង​លើ​ដើម្បី​សួរ​ចម្លើយ​?

spot_img

ប្រភព​ពុំ​បញ្ចេញ​ឈ្មោះ​មួយ​បាន​អះអាងថា ព្រះអង្គម្ចាស់ Alwaleed bin Talal ក៏​ចូលរួម​ក្នុង​ដំណើរការ​សួរ​ចម្លើយ​នេះ​ផងដែរ​។

​ព្រះអង្គម្ចាស់ bin Talal កំពុង​ជាប់​ឃុំ​

​ប្រភព​ព័ត៌មាន​ពុំ​បញ្ចេញ​ឈ្មោះ​ខាងលើ បាន​ប្រាប់​កាសែត Daily Mail ថា បណ្តា​ព្រះអង្គម្ចាស់​និង​សមាជិក​រាជវង្ស ដែល​ត្រូវបាន​ចាប់​ឃុំខ្លួន​ក្នុង​ដំណើរការ​បោសសំអាត​អំពើពុករលួយ​នៅ អា​រ៉ាប៊ី សា​អូឌីត នៅ​ថ្ងៃ​ទី ៤/១១​កន្លងមក ត្រូវ​បាន​រង​ទារុណកម្ម​មួយចំនួន​។ ប្រភព​ដដែល​នេះ​ឲ្យដឹងថា ព្រះអង្គម្ចាស់​ទាំងនោះ​បាន​ត្រូវ​គេ​ព្យួរ​ជើង​ឡើង​លើ​ដំបូល​ផ្ទះ​ដើម្បី​សួរចម្លើយ ក្នុង​ចំណោម​អ្នក​រង​ទារុណកម្ម​យក​ចម្លើយ​បែបនេះ ក៏​មាន​ព្រះអង្គម្ចាស់​មាន​បំផុត​អារ៉ាប់ប៊ីសាអូឌីត Alwaleed bin Talal ផងដែរ​។​

​តាម​ប្រភព​ព័ត៌មាន​ការសាកសួរ​ចម្លើយ ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​មួយ​របស់​អាមេរិក​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ព្រះអង្គម្ចាស់ bin Talal ព្រះអង្គម្ចាស់​អង្គ​នេះ​តាម​គំរោង​និង​ក្លាយជា​ព្រះមហាក្សត្រ​អា​រ៉ាប៊ីសាអូឌីត​។​

​ប្រភព​ដដែល​និយាយប្រាប់ daily maily ថា “​ក្រុមហ៊ុន​នោះ​បាន​វាយដំ​ធ្វើ​ទារុណកម្ម​ទះកំភ្លៀង ជេរប្រមាថ​ទៅ​ដល់​ព្រះអង្គ​ដែល​ជាប់​ឃុំ​ទាំងឡាយ​នោះ​។ ក្រុមហ៊ុន​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​មាន​ទង្វើ​ធ្វើ​ទារុណកម្ម​ព្រះអង្គម្ចាស់ bin Talal គឺ Academi ប៉ុន្តែ​អង្គភាព​មួយ​នេះ​បាន​បដិសេធថា រាល់​ការចោទប្រកាន់ថា ខ្លួន​បាន​ធ្វើ​ទារុណកម្ម​។​

Daily Maily នៅ​បានឲ្យ​ដឹង​បន្ថែមថា ក្រោយ​ការចាប់ខ្លួន​ព្រះអង្គម្ចាស់​១១​អង្គ​នោះ ព្រះអង្គម្ចាស់ bin Salman រឹបអូស​បាន​ជាង ១៩៤​ប៊ី​លាន​ដុល្លារ ពី​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន ពី​ប្រាក់​ទុក​នៅ​ធនាគារ និង​អចល​ទ្រព្យ​រួមទាំង​ទ្រព្យសម្បត្តិ​របស់​អ្នក​ដែល​ពាក់ព័ន្ធ​។ ជំហាន​នេះ​ត្រូវបាន​ចាត់ទុក​ថា ជា​វិធីសាស្ត្រ​មួយ​ដែល​ព្រះអង្គម្ចាស់ Bin salman ធ្វើឡើង​បំណង​ពង្រឹង​សិទ្ធិអំណាច​ដើម្បី​ក្លាយជា​មហាក្សត្រ​គ្រងរាជ្យ​នៅ​អាណាចក្រ​នេះ​។​

រូបភាព​គួរ​ឲ្យ​តក់ស្លុ​តរបស់​ក្រុម​អង្គ​ម្ចាស់​ត្រូវ​ដេក​លើ​កម្រាលព្រំ​នៃ​សណ្ឋាគារ​មួយ​កណ្តាល​រដ្ឋធានី រី​យ៉ាត​។​

​ប្រភព​ពុំ​បញ្ចេញ​ឈ្មោះ​មួយ​ផ្សេង​ទៀត​ឲ្យដឹងថា ករណី​សាកសួរ​យក​ចម្លើយ​ត្រូវ​បាន​សំណូមពរ​ឲ្យធ្វើ​ដោយ​ក្រុមហ៊ុនអាមេរិក ព្រោះ​ថា​ព្រះអង្គម្ចាស់ Bin Salman ពុំ​ចង់​ប្រើប្រាស់​មនុស្ស​ក្នុង​ប្រទេស​។ មូលហេតុ​ក៏​ដោយសារ​ពួក​គេ​ធ្លាប់បាន​បម្រើ​រាជ្យ​វង្ស​ពេញ​មួយ​ជីវិត​ទៅ​ហើយ ហេតុនេះ​នឹង​មាន​ការយោគយល់​ក្នុងអំឡុងពេល​សាកសួរ​ចម្លើយ រីឯ​អ្នក​សាកសួរ​ចម្លើយ​ទាំងនោះ ត្រូវបាន​គេ​ជួល​ពី Abu Dhabi ហើយ​សុទ្ធសឹង​មាន​សញ្ជាតិ​អាមេរិក ។​

​រីឯ​ប្រភពព័ត៌មាន​ដទៃ​ទៀត​ក៏​បាន​អះអាងថា ព្រះអង្គម្ចាស់ Bin Salman ព្រះអង្គ​ក៏​បាន​ចូលរួម​ស្តាប់​ការសាកសួរ​ចម្លើយ​ផងដែរ​។ ប៉ុន្តែ​ព្រះអង្គម្ចាស់ Bin Salman​ពុំ​បាន​ប្រើ​អំពើហិង្សា​ឡើយ​ដោយ​មាន​បន្ទូល​សួរនាំ​យ៉ាង​ទន់ភ្លន់​។ “​ប៉ុន្តែ​ពេល​ព្រះអង្គ​ចាកចេញ​ទៅ អ្នក​យក​ចម្លើយ​ចាប់ផ្តើម​វាយដំ និង​ធ្វើ​ទារុណកម្ម​” -​អ្នក​ពុំ​បញ្ចេញ​ឈ្មោះ​រូបនោះ​បាន​និយាយ​យ៉ាង​ដូច្នេះ​៕​

 

spot_img
×