Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំនន់​ទឹកភ្លៀង​ថ្ងៃនេះ បាន​លិច​តំបន់​ទំនាប​ខ្លះ​នៃ​ក្រុង​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ បានឲ្យដឹងថា ជំនន់​ទឹកភ្លៀង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ជន់​លិច​នៅ​តាម​តំបន់​ខ្លះ នៃ​ក្រុង​ព្រះសីហនុ​។​

​ទឹកជំនន់​នេះ បាន​កើត​មាន​ក្រោយ​ពី​មាន​ភ្លៀង​មួយ​មេ​ធំ ដែល​បណ្តាល​ឲ្យ​តំបន់ទំនាប​មួយចំនួ​ន នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ​បាន​លិចលង់​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់​ម៉ោង ១ និង​៣០​នាទី​រសៀល ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ភ្លៀង​នៅតែ​បន្ត​ធ្លាក់ជ្រុំ​មក​យ៉ាង​ខ្លាំង​ជា​បន្តបន្ទាប់​..​។​

​ពលរដ្ឋ​ក្រុងព្រះសីហនុ​ថា ដំណឹង​នេះ ក៏​ជា​ការជូន​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ​ដែល​មាន​បំណង​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ នៅ​ចុង​សប្តាហ៍​នេះ​បាន​ជ្រាប​ជា​ព័ត៌មាន ព្រោះ​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​មាន​ភ្លៀង​ធ្លាក់​មក​រាល់ថ្ងៃ​ជាប់​មិន​ដាច់​នោះទេ​..៕ ដោយ​៖ ដែន សីមា​

 

spot_img
×