និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីជូនដំណឹងស្តីពីការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័ត ថេប្លែត និងនាឡិកាឆ្លាតវៃខុសច្បាប់ ដែល មានពាណិជ្ជសញ្ញា Xiaomi, Redmi, POCO, Tecno, Infinix, itel, Nubia, RedMagic, Asus, Nothing, OnePlus, Google Pixel, Blackview, Black Shark និង KOSPET
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនបណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយ បោះដុំនិង/ឬលក់ចែកចាយបន្ត ដែលបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿង សម្ភារបរិក្ខារទូរគមនាគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ថា ន.ទ.ក. បានរកឃើញមានពាណិជ្ជករ ឬតំណាងលក់ចែកចាយ បោះដុំ (Distributors) មួយចំនួន បាននិងកំពុងនាំចូលនិងផ្គត់ផ្គង់គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ខុសច្បាប់ ជាប្រភេទ ទូរស័ព្ទចល័ត ថេប្លែត និងនាឡិកាឆ្លាតវៃ ដែលមានពាណិជ្ជសញ្ញា (ម៉ាក) Xiaomi, Redmi, POCO, Tecno, Infinix, itel, Nubia, RedMagic, Asus, Nothing, OnePlus, Google Pixel, Blackview, Black Shark និង KOSPET ដល់បណ្តា សហគ្រាសនិងហាងលក់ចែកចាយបន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពុំស្នើសុំវិញ្ញាបនបត្រទទួលស្គាល់ គុណវុឌ្ឍជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ (Qualified Agent – QA) ពុំបាន ចុះបញ្ជីទទួលស្គាល់យថាប្រភេទ (Type Approval-TA) ចំពោះម៉ូដែលនីមួយៗនៃគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ និងពុំស្នើសុំលិខិតអនុញ្ញាតនាំចូលគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ពី ន.ទ.ក. នោះទេ ដែលទង្វើទាំងនេះផ្ទុយនឹង មាត្រា ១៥ និងមាត្រា ១៦ នៃច្បាប់ស្តីពីទូរគមនាគមន៍។ ទន្ទឹមនេះ ន.ទ.ក. ក៏បានពិនិត្យឃើញថាមានបណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំមួយចំនួន បានធ្វើការផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនលើគេហទំព័រ (Website) និងបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដូចខាងក្រោម៖
១. ទូរស័ព្ទចល័ត ថេប្លែត និងនាឡិកាឆ្លាតវៃ មានពាណិជ្ជសញ្ញា Xiaomi
២. ទូរស័ព្ទចល័ត ថេប្លែត និងនាឡិកាឆ្លាតវៃ មានពាណិជ្ជសញ្ញា Tecno, Infinix និង itel
៣. ទូរស័ព្ទចល័ត មានពាណិជ្ជសញ្ញា Nubia
https://www.facebook.com/NubiaMobileCambodia/ MIKROPR
www.trc.gov.kh
ក្នុងន័យនេះ ន.ទ.ក. អំពាវនាវដល់បណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំនិង/ឬលក់ ចែកចាយបន្តទាំងអស់ដែលបាននិងកំពុងនាំចូល ផ្គត់ផ្គង់ ឬចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ជាប្រភេទ ទូរស័ព្ទចល័ត ថេប្លែត និងនាឡិកាឆ្លាតវៃ ដែលមានពាណិជ្ជសញ្ញាដូចបានរៀបរាប់ខាងលើ ត្រូវបញ្ឈប់សកម្មភាព នាំចូល ផ្គត់ផ្គង់ និងចែកចាយដោយខុសច្បាប់ជាបន្ទាន់ និងត្រូវស្វះស្វែងបំពេញភាពស្របច្បាប់ ដោយត្រូវដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រទទួលស្គាល់គុណវុឌ្ឍជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ នៅ ន.ទ.ក. យ៉ាងយូរក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះ និងត្រូវ បំពេញកាតព្វកិច្ចចុះបញ្ជីទទួលស្គាល់យថាប្រភេទ (Type Approval -TA) ចំពោះម៉ូដែលនីមួយៗនៃគ្រឿងសម្ភារបរិក្ខារ ទូរគមនាគមន៍ ដែលខ្លួនបាននិងកំពុងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណី បណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំនិង/ឬលក់ចែកចាយបន្តទាំងអស់ មិនបានបំពេញភាពស្របច្បាប់ដូចបានរៀបរាប់និងតាមកាលបរិច្ឆេទកំណត់ខាងលើទេ នោះ ន.ទ.ក. នឹងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ដោយរឹបអូសគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ខុសច្បាប់ ជាកពិន័យ បិទគេហទំព័រផ្សព្វផ្សាយ និង/ឬ អនុវត្តវិធានការផ្សេងៗទៀតស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ជាមួយគ្នានេះ ន.ទ.ក. សូមរំលឹកដល់បណ្តា សហគ្រាសនិងហាងលក់ចែកចាយបន្តទាំងអស់ត្រូវបញ្ឈប់ការទិញនិងលក់បន្តខុសច្បាប់នូវផលិតផល ដែលមាន ពាណិជ្ជសញ្ញាទាំងនេះជាបន្ទាន់ រហូតដល់មានការជូនដំណឹងអំពីភាពស្របច្បាប់របស់បណ្តាក្រុមហ៊ុននិងសហគ្រាស នាំចូល ផ្គត់ផ្គង់ និងលក់ចែកចាយបោះដុំទាំងនោះ ពី ន.ទ.ក.។
ន.ទ.ក. សូមអំពាវនាវដល់បណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំនិង/ឬលក់ចែកចាយបន្ត ដែលបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ដោយ ស្របច្បាប់ទាំងអស់ ចូលរួមសហការនិងរាយការណ៍អំពីអត្តសញ្ញាណ និងអាសយដ្ឋានរបស់បុគ្គល ក្រុមហ៊ុន សហគ្រាស ឬឃ្លាំងស្តុកគ្រឿងសម្ភារបរិក្ខាររបស់ពាណិជ្ជករ ឬតំណាងលក់ចែកចាយបោះដុំគ្រឿងសម្ភារបរិក្ខារ ទូរគមនាគមន៍ដែលខុសច្បាប់ទាំងអស់មក ន.ទ.ក. តាមរយៈទូរស័ព្ទលេខ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារ មកកាន់អីមែល info@trc.gov.kh។
យោងសេចក្តីដូចបានជូនដំណឹងខាងលើ សូមបណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំ និង/ឬលក់ចែកចាយបន្ត ដែលបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារ ទូរគមនាគមន៍ទាំងអស់ជ្រាបនិងចូលរួមសហការ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








