Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ខេអឹមអេច ផារាដាយ ថៅវឺ នៅបន្ទាយមានជ័យ ក្រោយរកឃើញការពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា

អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជម្រាបជូនសាធារណជន ជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, គ.ល.ក. បានសហការជាមួយកងកម្លាំងនៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងកាស៊ីណូ ខេអឹមអេច ផារាជាយ ថៅវី កាស៊ីណូ និងសណ្ឋាគារ, ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ, ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការធ្វើទារុណកម្ម និងការរក្សាទុកអាវុធខុសច្បាប់។ ប្រតិបត្តិការនេះ ត្រូវបានអនុវត្ត ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុង នោះកម្លាំងសមត្ថកិច្ច បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧នាក់ (ស្រី ១នាក់) ព្រមទាំងសម្ភារមួយចំនួន រួមមាន ទូរស័ព្ទចម្រុះចំនួន ១៧៦ គ្រឿង, កុំព្យូទ័រលើតុ (all in one) ចំនួន ៩២ គ្រឿង, Monitor ចំនួន ៤៥ គ្រឿង, CPU ចំនួន ៤៥ គ្រឿង, Laptop ចំនួន ៣៩ គ្រឿង និងឧបករណ៍មួយចំនួនទៀត។ ឧបករណ៍ និងសម្ភារពាក់ព័ន្ធទាំងអស់ត្រូវ បានប្រមូលយកទៅពិនិត្យ និងស្រាវជ្រាវបន្ថែម ខណៈដែលជនសង្ស័យត្រូវបានស៊ើបសួរ និងបញ្ជូនទៅកាន់អយ្យការអម សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យលើឧបករណ៍អេឡិចត្រូនិចរបស់នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, ក្រុមហ៊ុន ម៉ាយ ឆាន អ៊ិនធើធេនម៉ិន ឯ.ក ដែលមានកាស៊ីណូឈ្មោះ ខេអឹមអេច ផារាដាយ ថៅវី កាស៊ីណូ និងសណ្ឋាគារ បានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam) ដែលផ្ទុយនឹងសេចក្តីណែនាំលេខ០០៣/២៦ អ.គ.ល.ក. សណន ចុះថ្ងៃទី៩ ខែកុម្ភៈ គ.ស.២០២៦។ ដូចនេះ យោងតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, គ.ល.ក. បានសម្រេចដកហូតអាជ្ញា បណ្ណកាស៊ីណូ ខេអឹមអេច ផារាដាយ ចៅវី កាស៊ីណូ និងសណ្ឋាគារ លេខ ០៧៤ គ.ល.ក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលបានផ្តល់ជូនក្រុមហ៊ុន ម៉ាយ ឆាន អ៊ិនធើធេនម៉ិន ឯ.ក ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមរយៈសេចក្តីសម្រេចលេខ…០៤០…គ.ល.ក.សសរ ចុះថ្ងៃទី ២២ ខែឧសភា គ.ស.២០២៦។

តាមរយៈសេចក្តីប្រកាសព័ត៌មាន លេខ០០៣/២៦ ប្រ.ក.អអរ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦, រាជរដ្ឋាភិបាល កម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាអាទិភាពខ្ពស់មួយ ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិលើឆាកអន្តរជាតិ។ ក្នុងស្មារតីនេះ គ.ល.ក. នឹងប្តេជ្ញាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបន្តសហការជាមួយលេខាធិការដ្ឋាន នៃ គ.ប.ច.ប. និង កម្លាំងមានសមត្ថកិច្ច ដើម្បីបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យ និងឆែកឆេរ ដោយមិនមានករណីលើកលែងចំពោះទីតាំងក្រុមហ៊ុនកាស៊ីណូ ទាំងឡាយណា ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នោះឡើយ។រក្សាសិទ្ធដោយ៖សុទ្ធលី

×