អ្នកស្រីធុលស៊ីហ្គាប៊ដ(TulsiGabbard)ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់ថ្នាក់ជាតិរបស់អាមេរិកបានមានប្រសាសន៍កាលពីថ្ងៃចន្ទថាការិយាល័យអ្នកស្រីកំពុងធ្វើការត្រួតពិនិត្យមន្ទីរពិសោធន៍ជីវសាស្ត្រនៅក្រៅប្រទេសជាង១២០កន្លែងដែលទទួលថវិកាពីអ្នកបង់ពន្ធអាមេរិក។ យុទ្ធនាការនេះគឺផ្តោតលើកម្មវិធីស្រាវជ្រាវបែប”បំលែងកម្លាំងអានុភាពមេរោគ” ឬភាសាអង់គ្លេសហៅថា “gain-of-function” ដែលមានហានិភ័យខ្ពស់។
មន្ទីរពិសោធន៍ទាំងនេះស្ថិតនៅក្នុងបណ្តាប្រទេសជាង៣០នៅជុំវិញពិភពលោក។ ក្នុងចំណោមមន្ទីពិសោធន៍នោះ មានជាង ៤០ កន្លែងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដែលមន្ត្រីកិច្ចការសម្ងាត់ថ្នាក់ជាតិ(ODNI)បានព្រមានថា មន្ទីពិសោធន៍ទាំងនោះអាចប្រឈមនឹងហានិភ័យខ្ពស់ ដោយសារសង្គ្រាមរវាងអ៊ុយក្រែនជាមួយនិងរុស្ស៊ីកំពុងបន្ត។
អ្នកស្រីធុលស៊ីហ្គាប៊ដ(TulsiGabbard)បានប្រាប់សារព័ត៌មានឌឹញ៉ូយ៉កផុស(The New York Post)ថា ក្រុមការងាររបស់អ្នកស្រីនឹង «កំណត់ទីតាំងមន្ទីរពិសោធន៍ទាំងនេះ ដើម្បីពិនិត្យមើលថាតើ ឡាប៊ូ (labs)មានផ្ទុក
មេរោគអ្វីខ្លះ ព្រមទាំងចាត់វិធានការបន្ថែមដើម្បីបញ្ឈប់ការស្រាវជ្រាវប្រភេទ”បំលែងកម្លាំងអានុភាពមេរោគ” ឬភាសាអង់គ្លេសហៅថា “gain-of-function”ដែលអាចបង្កគ្រោះថ្នាក់ និងអាចគំរាមកំហែងដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនអាមេរិក និងប្រជាជនជុំវិញពិភពលោក។
ការស៊ើបអង្កេតនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ត្រាំដែលហាមឃាត់ការផ្តល់ថវិកាជាតិទៅឲ្យមន្ទីពិសោធន៍ប្រភេទ”បំលែងកម្លាំងអានុភាពមេរោគ”ឬភាសាអង់គ្លេសហៅថា“gain-of-function”នៅប្រទេសចិន អ៊ីរ៉ង់ និងបណ្តាប្រទេសផ្សេងទៀតដែលខ្វះការត្រួតពិនិត្យ និងមិនមានការតាមដានគ្រប់គ្រាន់។
ការស្រាវជ្រាវប្រភេទនេះអាចធ្វើឱ្យមេរោគមានសមត្ថភាពឆ្លងកាន់តែងាយស្រួល ឬបង្កឱ្យមានជំងឺធ្ងន់ធ្ងរ និងអត្រាការស្លាប់របស់មនុស្សកាន់តែខ្លាំង។
សេចក្តីប្រកាសនេះបាននាំឱ្យមានការចាប់អារម្មណ៍ជាថ្មីទៅលើការបដិសេធរបស់រដ្ឋបាលលោកចូរបាយឌិនអំឡុងឆ្នាំ ២០២២។ នៅថ្ងៃទី ៩ ខែមីនា នាឆ្នាំនោះ រដ្ឋបាលលោកចូរបាយឌិន បានចេញសេចក្តីថ្លែងការណ៍ច្រានចោលទៅលើការអះអាងថាមន្ទីរពិសោធន៍គីមីឬជីវសាស្ត្រនៅអ៊ុយក្រែនបានទទួលការគាំទ្រពីសហរដ្ឋ
អាមេរិក។ រដ្ឋាបាលលោកចូរបាយឌិនបានហៅវាថាជា «ព័ត៌មានមិនពិត» (disinformation)។ សេចក្តីថ្លែងការណ៍នោះក៏បានអះអាងថា ការចោទប្រកាន់ទាំងនោះគឺជាផ្នែកមួយនៃយុទ្ធនាការឃោសនារបស់ចិន និង
រុស្ស៊ី។ ក៏ប៉ុន្តែមួយថ្ងៃមុននោះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកអ្នកស្រីវិចថូរៀ នូឡែន(Victoria Nuland)បានផ្តល់សក្ខីកម្មនៅសភាថា អ៊ុយក្រែនពិតជាមាន «មន្ទីរពិសោធន៍ស្រាវជ្រាវជីវសាស្ត្រ»ពិតប្រាកដមែន ហើយសហរដ្ឋអាមេរិកព្រួយបារម្ភថាទីកន្លែងនេះអាចត្រូវបានរុស្ស៊ីគ្រប់គ្រង ឬរឹបអូសយក ។
មន្ត្រីកិច្ចការសម្ងាត់(ODNI)ជាតិអាមេរិកបានអះអាងថា ការបដិសេធរបស់រដ្ឋបាលលោកចូរបាយឌិន នៅពេលនោះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ «ភាពធន់នៃព័ត៌មាន» (Information Resilience) ក្នុងគោលបំណង «បង្កើតប្រជាភិថុតិ » និងដើម្បីកាត់បន្ថយចំណងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយកម្មវិធីមន្ទីរពិសោធន៍ទាំងនោះនៅក្រៅប្រទេស។
លោកភីថេ ហេសិត(Pete Hegseth)រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងថា៖ «រដ្ឋបាលនៃអាណត្តិមុនបាន
ផ្តល់ថវិកាពីប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិចកាំងទៅឲ្យមន្ទីពិសោធន៍ស្រាវជ្រាវប្រភេទ”បំលែងកម្លាំងអានុភាពមេរោគ” ឬភាសាអង់គ្លេសហៅថា “gain-of-function”ដែលមានហានិភ័យ និងជាមន្ទីរពិសោធន៍
ជីវសាស្ត្រនៅក្រៅប្រទេសហើយបន្ទាប់មកបានព្យាយាមលាក់បាំងការពិតនេះពីប្រជាជនអាមេរិចកាំង។
យុគសម័យនៃការកុហក និងការក្បត់ទំនុកចិត្តបានបញ្ចប់ហើយ»។
អ្នកស្រីធុលស៊ីហ្គាប៊ដ(TulsiGabbard)បានលើកឈ្មោះអតីតនាយកវិទ្យាស្ថានជាតិអាឡែហ្ស៊ី និងជំងឺឆ្លង (NIAID) លោកវេជ្ជបណ្ឌិត អានថូនី ហ្វូស៊ី(Anthony Fauci)ដោយផ្ទាល់ ដោយអះអាងថា លោក និងមន្ត្រីដទៃទៀត «បានកុហកប្រជាជនអាមេរិកអំពីវត្តមាននៃមន្ទីរពិសោធន៍ជីវសាស្ត្រ (biolabs) ដែលទទួលបានបានផ្តល់មូលនិធិ និងការគាំទ្រពីសហរដ្ឋអាមេរិក ហើយបានគំរាមកំហែងដល់អ្នកណាដែលព្យាយាមបង្ហាញការពិត»។
ការចំណាយរបស់ថវិការជាតិសហរដ្ឋអាមេរិកលើការស្រាវជ្រាវមេរោគឆ្លងនៅក្រៅប្រទេស មានចំនួនលើសពី ១.៤ ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងឆ្នាំ ២០១៤ ដល់ ២០២៣។ មុននេះ អគ្គអធិការកិច្ចរបស់ក្រសួងការពារជាតិអាមេរិក (Pentagon) បានបញ្ជាក់ថា ខ្លួនមិនអាចកំណត់ច្បាស់បានទេថា មានមេរោគដែលត្រូវបានកែប្រែ ឬបង្កើនសមត្ថភាព ហើយអាចបង្កឱ្យមានជំងឺរាតត្បាត (pandemic pathogens) ប៉ុន្មានប្រភេទ ដែលត្រូវបានសិក្សានៅក្រៅប្រទេសដោយប្រើប្រាស់ថវិកាជាតិទាំងនោះ។
វិទ្យាស្ថានសុខភាពជាតិអាមេរិក [National Institutes of Health (NIH)] បានរកឃើញដោយឡែកថា ការស្រាវជ្រាវលើវីរុសកូរ៉ូណារបស់សត្វប្រចៀវ ដែលទទួលបានមូលនិធិពីសហរដ្ឋអាមេរិកនៅវិទ្យាស្ថានវីរ៉ុស (Wuhan Institute of Virology) បានរំលោភលក្ខខណ្ឌរបស់មូលនិធិស្រាវជ្រាវ ដោយធ្វើឱ្យវីរុសមាន
សមត្ថភាពឆ្លងខ្លាំងជាងមុនរហូតដល់ ១០,០០០ ដង។ ទោះជាយ៉ាងណា មន្ត្រីអាមេរិកបានបដិសេធថា ការស្រាវជ្រាវនោះមិនមែនជាកត្តាបង្កឱ្យមានជំងឺ COVID-19 ឡើយ។
ការិយាល័យនាយកដ្ឋានស៊ើបការណ៍សម្ងាត់ជាតិអាមេរិក (ODNI) បានឱ្យដឹងថាខ្លួនកំពុងត្រួតពិនិត្យបន្ទប់ សាកល្បងព្យាបាល (clinical trials) ដែលកំពុងដំណើរការនៅក្នុងមន្ទីរពិសោធន៍ ហើយនេះគឺបង្ក «ក្តីបារម្ភយ៉ាងខ្លាំងទៅលើផ្នែកសីលធម៌ ហិរញ្ញវត្ថុ និងសន្តិសុខ»។
មន្ទីរពិសោធន៍មួយចំនួនក្នុងចំណោមនោះ ធ្លាប់ទទួលបានថវិកាតាមរយៈកម្មវិធី Cooperative Threat Reduction របស់នាយដ្ឋានការពារជាតិអាមេរិក(United States Department of Defense)។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងសម័យសង្គ្រាមត្រជាក់ (Cold War) ដើម្បីធានាសុវត្ថិភាព និងបំផ្លាញអាវុធប្រល័យលោក (Weapons of Mass Destruction) ហើយក្រោយមកបានពង្រីកវិសាលភាពរបស់ខ្លួនឱ្យរួមបញ្ចូលការស្រាវជ្រាវផ្នែកជីវសាស្ត្រតែម្តង។ រក្សាសិទ្ធដោយ៖វង សេរីវឌ្ឍនៈ នាយកអង្គការក្នុងស្រុក និង ជាអ្នកតាមដាន វិភាគបញ្ហាសង្គម នយោបាយ ( អតីតបេក្ខជនជ័យលាភី ក្នុងកម្មវិធីអ្នកដឹកនាំវ័យក្មេងឧបត្ថម ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក – YSEALI ) និងជាបញ្ញវន្តបញ្ចប់ ការសិក្សារអន្តរជាតិ នៅ IFL


