អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុន៖ មានភាពរលូនល្អណាស់។ អ្នកនឹងទទួលបានការគាំទ្រពីថ្នាក់លើ និងមិត្តរួមការងារ។ ប្រសិនបើមានគម្រោងថ្មីៗ ឬចង់ស្នើសុំអ្វីមួយ ថ្ងៃនេះជាឱកាសល្អបំផុតក្នុងការបញ្ចេញសមត្ថភាព។
អ្នកប្រកបរបររកស៊ីជួញដូរ៖ ការជួញដូរមានភាពរស់រវើក មានអតិថិជនចូលមកជាហូរហែ ហើយអាចនឹងទទួលបានផលចំណេញហួសពីការរំពឹងទុក។ បើមានបំណងចង់បើករបរថ្មី ឬពង្រីកសាខា គឺអាចលោតឆ្ពោះទៅមុខបាន។


