ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ចេញសេចក្ដីណែនាំ ស្តីពីការបង្កើនការប្រុងប្រយ័ត្ន និងការធានាសុវត្ថិភាពជូនភ្ញៀវទេសចរ

ក្នុងគោលបំណងធានាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របពេលដែលអាកាសធាតុ មានការប្រែប្រួល ក្រសួងទេសចរណ៍សូមណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចាត់ វិធានការឆ្លើយតប និងប្រុងប្រយ័ត្នខ្ពស់នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ដូចខាងក្រោម៖ ១. ត្រូវបន្តតាមដានជាប់ជាប្រចាំរាល់ព័ត៌មានព្យាករណ៍អាកាសធាតុ និងផ្សព្វផ្សាយជូនដំណឹងដល់ ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ ឱ្យបានជ្រាបជាមុនអំពីហានិភ័យ ដែលអាចកើតមានឡើងដោយសារការប្រែប្រួលអាកាសធាតុ។
២. ត្រូវបន្តពង្រឹងវិធានការបង្ការ គ្រប់គ្រងហានិភ័យ និងថែរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរឱ្យបាន ហ្មត់ចត់ និងត្រៀមលក្ខណៈចូលរួមសង្គ្រោះឱ្យបានទាន់ពេលវេលានៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋាន។ ៣. ត្រូវបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ
ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតបចំពោះស្ថានភាពនានា និង ចូលរួមអន្តរាគមន៍ឱ្យបានទាន់ពេលវេលាក្នុងការរួមគ្នាការពារ និងធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ។ ៤. ត្រូវបង្កើតនិងពង្រឹងប្រព័ន្ធទំនាក់ទំនងរហ័សជាមួយគ្រប់ភាគីពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍
និងសហគមន៍ទេសចរណ៍ ដោយត្រូវណែនាំឱ្យរាយការណ៍ជាបន្ទាន់ភ្លាមៗរាល់ករណីមិនប្រក្រតី ឬគ្រោះថ្នាក់ណាមួយកើតឡើង ដើម្បីធានាដល់កិច្ចប្រតិបត្តិការសង្គ្រោះបានទាន់ពេលវេលា។ ៥. ត្រូវបូកសរុប និងរាយការណ៍ជាប្រចាំអំពីការវិវត្តនៃស្ថានភាពជាក់ស្ដែង មកក្រសួងទេសចរណ៍។ ទទួលបានសេចក្ដីណែនាំនេះ គ្រប់អង្គភាពចំណុះក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី ខេត្ត លោក លោកស្រីជាប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និង ចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី