ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីម្នាក់ដើររកផ្សិត ជាន់មីនផ្ទុះត្រូវជើងស្តាំ

ស្ដ្រីម្នាក់រងរបួសដាច់ជើងស្ដាំដោយសារផ្ទុះមីនប្រឆាំងមនុស្សប្រភេទ (GYATA-64) ពេលដើររុករកដកផ្សិត។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិសាស្រ្តខាងមុខតំបន់ប្រវត្តិសាស្រ្ត យោធាតាទុំ នៃភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរមីន។ ស្ដ្រីរងគ្រោះមានឈ្មោះ អាន បៀត អាយុ៤៩ឆ្នាំ រស់នៅតំបន់កើតហេតុ។

អាជ្ញាធរមីនបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរុករាន ប្រកបរបរ ឬរកអនុផលផ្សេងៗក្នុងតំបន់ណាមិនស្គាល់ច្បាស់ ឫជាតំបន់សង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះអាចប្រឈមគ្រោះថ្នាក់បណ្តាលឱ្យរបួស ពិការ ស្លាប់ ដោយសារគ្រាប់ទាំងនោះ។ នៅពេលប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។រក្សាសិទ្ធិដោយ៖សុទ្ធលី