ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរ៉ែនិងថាមពល៖ បច្ចុប្បន្នភាពនៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ក្រសួងរ៉ែនិងថាមពល សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ក្រសួងរ៉ែនិង ថាមពលបានបន្តចាត់វិធានការបង្ក្រាបសកម្មភាពធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យស្ថិតនៅក្នុងភូមិសាស្ត្រ តំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ការបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំចុងក្រោយ បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរី ជាសេនាធិការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមកិច្ចសម្របសម្រួលរបស់ ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី ដែលករណីនេះ តុលាការបាននិងកំពុងបន្តនីតិវីធីច្បាប់ចំពោះជនល្មើស ដែលមិនរាងចាល និងមេខ្លោងមួយចំនួន។

បច្ចុប្បន្ន ក្រសួងរ៉ែនិងថាមពលបានសហការជាមួយក្រុមហ៊ុនដែលបានទទួលអាជ្ញាបណ្ណអាជីវកម្ម រ៉ែមាសស្របច្បាប់ក្នុងការជួយប្រមូលកាកសំណល់រ៉ែ ដែលមានសារធាតុគីមីបន្សល់ទុកពីការធ្វើអាជីវកម្ម រច្បាបក្នុងការជួយប្រមូលកាក រ៉ែមាសអនាធិបតេយ្យយកទៅទុកដាក់នៅទីតាំងមានសុវត្ថិភាពតាមលក្ខណៈបច្ចេកទេស ដើម្បីធ្វើការបន្សាប សារធាតុគីមីទាំងនោះ ការពារការជ្រាបចូលប្រភពទឹកលើដីនិងក្រោមដីដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិស្ថាននិងសង្គម។ ជាមួយគ្នានេះ ក្នុងជំហានដំបូងក្រុមហ៊ុនបានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះ ប្រមាណ ១០០ នាក់ ដើម្បីបំពេញការងារនៅក្នុងការដ្ឋានរ៉ែស្របច្បាប់រួចមកហើយ។

ប៉ុន្តែក្នុងពេលថ្មីៗនេះ មានក្រុមអ្នកធ្វើសកម្មភាពជីករ៉ែអនាធិបតេយ្យមួយចំនួនបានធ្វើការតវ៉ា និង ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដោយលើកឡើងថា ការមិនអនុញ្ញាតឱ្យបន្តសកម្មភាពជីករ៉ែអនាធិប តេយ្យ និងការអនុវត្តវិធានការសម្អាតកាកសំណល់រ៉ែរបស់ក្រសួង បានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ ពួកគាត់។ ទោះបីជាយ៉ាងណា ការលើកឡើងនេះមិនបានឆ្លុះបញ្ចាំងឱ្យបានពេញលេញអំពីស្ថានភាពជាក់ស្តែង នោះទេ ដោយក្រសួងរ៉ែនិងថាមពលកំពុងបន្តខិតខំប្រឹងប្រែងក្នុងការស្តារ និងសម្អាតបរិស្ថាន ព្រមទាំងស្តារ ប្រជាពលរដ្ឋក្នុងតំបន់។

ស្ថានភាពសង្គមនៅតំបន់នោះ ដើម្បីការពារសុខភាពសាធារណៈ និងលើកកម្ពស់សុខុមាលភាពរបស់

សូមរំលឹកផងដែរថា ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់ អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជើកយកនិងរែង មាសដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែល ធ្វើដោយដៃនិងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករូង ជាអណ្តូងរ៉ែក្រោមដី។ សកម្មភាពអនាធិបតេយ្យដែលមានជាយូរមកហើយនេះ ក្រសួងរ៉ែនិងថាមពលធ្លាប់ បានចុះបង្ក្រាបកាលពីឆ្នាំ២០១៧ និងមានការផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែសកម្មភាពទាំងអស់ នេះនៅតែកើតមាន ទោះបីជាមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីបានសហការជាមួយអាជ្ញាធរដែនដីចុះអប់រំ ទប់ស្កាត់ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរ៉ែអនាធិបតេយ្យក៏ដោយ។ ប៉ុន្តែ ជាក់ស្តែងសកម្មភាពជីករ៉ែ អនាធិបតេយ្យនៅក្នុងតំបន់នេះ នៅតែបន្តមាននិងកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវ ជាតិផ្ទុះ និងជីករុងអណ្តូងរ៉ែក្រោមដី ដែលបង្កគ្រោះថ្នាក់ជាទីបំផុត។

ក្រសួងរ៉ែនិងថាមពល សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យចូល រួមសហការយ៉ាងសកម្មក្នុងការទប់ស្កាត់ និងបញ្ចប់សកម្មភាពជីករ៉ែអនាធិបតេយ្យ ព្រមទាំងគាំទ្រដល់ការស្តារ និងសម្អាតបរិស្ថាននៅក្នុងតំបន់នេះឡើងវិញឱ្យបានជោគជ័យ។ ក្រសួងនឹងបន្តជំរុញ និងគាំទ្រចំពោះអាជីវកម្មរ៉ែ ស្របច្បាប់ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការបង្កើតឱកាសការងារ ដោយផ្ទាល់និងដោយប្រយោល ការបង្កើនចំណូលថវិកាជាតិ ការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងការចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព និង ការទទួលខុសត្រូវ។

ឆ្លៀតឱកាសនេះ ក្រសួងរ៉ែនិងថាមពលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ ស្កាត់ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យនានា មកក្រសួងរ៉ែនិងថាមពល។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម