Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃើញ​ក្មេង​ប្រុស​កំពុង​ពួន​សម្ងំ​ក្នុង​លូ​ក្រោម​ស្ពាន ក្រុម​អ្នក​សង្គ្រោះ​ប្រឹង​បញ្ចុះបញ្ចូល​ទម្រាំ​វា​ព្រម​ចេញ ក្រោយ​ស្វែងរក​មូលហេតុ​ទើប​ដឹងថា ជា​មេរៀន​មួយ​ដែល​សង្គម​ទាំងមូល​ត្រូវ​ពិចារណា​

spot_img

ក្នុង​ពិភព​ពិការភាព​ក្នុង​ប្រការ​ដែល​មនុស្ស​ចាស់​តែង​មើលរំលង​គឺ​ការ​ដែល​យើង​តែង​ស្តីបន្ទោស​ក្មេង​ដែល​ពុំ​រវល់​ថា វា​មាន​កំហុស​ឬក៏​អត់​។ ថ្មីៗ​នេះ រូបភាព​ជា​ច្រើន​បង្ហាញ​ពី​ដំណើរ​រឿង​ក្នុង​ការរំដោះ​ក្មេងប្រុស​សញ្ជាតិ​ម៉ាឡេស៊ី​ម្នាក់​ឲ្យចេញ​ពីលូ

ក្រោម​ស្ពានដ៏​ចង្អៀត​នោះ ធ្វើឲ្យ​អ្នកផង​មានមានការ​ស្រងាកចិត្ត​។ ដំបូង​នរណាៗ​ក៏​គិត​ថា ក្មេង​ប្រុស​នោះ​ប្រហែល​ជារ​ពិស ទើប​លូន​ចូលទៅ​ក្នុង​នោះ ខណៈពេល​ដែល​ការពិត​គឺ​ផ្ទុយស្រឡះ​។​

​​កុមារា​ដែល​មាន​ទឹកមុខ​ព្រួយបារម្ភ​ដាច់ខាត​សុខចិត្ត​នៅក្នុង​លូទឹក ព្រោះ​ខ្លាច​ត្រូវ​ម្តាយ​វា​វាយ និង​ជេរ​ប្រសិន​បើ​ទៅ​ផ្ទះ​។​
​​នៅ​ពេល​គេ​ប្រទះឃើញ​ក្មេង​នោះ​មាន​មនុស្ស​ជាច្រើន​បាន​នាំគ្នា​មក​មើល​ធ្វើ​ឲ្យ​ក្មេងប្រុស​នេះ​កាន់តែ​ខ្លាច​ឡើង​។​

​ប្រភព​ពី​សារព័ត៌មាន​ម៉ាឡេស៊ី ឲ្យដឹងថា មុន​ពេល​ក្មេង​នេះ​មក​សម្ងំ​ពួន​ក្នុង​លូ វា​ត្រូវ​បាន​គ្រូ​ស្តីបន្ទោស​ព្រោះ​ពុំ​ចាំ​មេរៀន ។ ហេតុតែ​ខ្លាច​គ្រូ នឹង​ទូរស័ព្ទ​ប្រាប់​ម្តាយ​នៅ​ឯ​ផ្ទះ​ហើយ​នឹង​ត្រូវ​ទៅ​វិញ​ត្រូវ​រំពាត់​នោះ ក្មេង​នេះ​នៅ​ពួន​សម្ងំ​នៅ​កន្លែង​មួយ​ដែល​មិន​ងាយ​នរណា​រកឃើញ ។ សំណាង​ល្អ​មាន​អ្នក​អនាម័យ​ម្នាក់​បាន​ប្រទះឃើញ​វា​ហើយ​ទូរស័ព្ទ​ហៅ​ក្រុម​សង្គ្រោះ​មក​រំដោះ​ចេញ​។ ប៉ុន្តែ​ក្រោយពេល​ប្រើ​ពេល​វា​លា​មួយសន្ទុះ​ធំ​បញ្ចុះបញ្ចូល​ឲ្យ​វា​ចេញ តែ​វា​នៅ​ពុំ​ព្រម​ចេញ​។​

​​ក្រុម​សង្គ្រោះ​នៅ​អំណត់​ព្យាយាម​បញ្ចុះបញ្ចូល​វា​អស់​ពេល​យ៉ាង​យូរ ទើប​ក្មេង​នេះ​យល់ព្រម​លូន​ចេញ​វិញ​។ ក្រុម​សង្គ្រោះ​ពុំ​អនុញ្ញាត​ឲ្យ​គ្រូ​ព្រម​ទាំង​ម្តាយ​មកជួប​វា​ភ្លាម​ឡើយ ព្រោះ​ខ្លាច​ធ្វើ​ឲ្យ​វាភ័យ​តក់ស្លុត​។​
​​មុន​នោះ​គេ​បាន​រក​វិធី​ដើម្បី​យក​វា​ចេញ​ប៉ុន្តែ​ពុំ​អាចទៅរួច​ប្រសិនបើ​វា​ពុំ​ព្រម​ចេញ​។​
​​ទម្រាំ​ចេញមក​ក្មេងប្រុស​នេះ​ត្រូវបាន​គេ​នាំ​ទៅកាន់​មន្ទីរពេទ្យ​។​

ទង្វើ​ខាងលើ​របស់​ក្មេងប្រុស​នេះ​កើតឡើង​តាម​បែប​គិត “​ខ្លី​” របស់​ក្មេង តែ​វា​បានចង្អុលបង្ហាញ​ពី​វិធី​អប់រំ​ពុំ​ត្រឹមត្រូវ​។ ចំពោះ​ក្មេងៗ​អាណា​ព្យាបាល​ពុំមែន​ពេល​ណា​ក៏​ប្រើ​រំពាត់​ដើម្បី​ដោះស្រាយ​បញ្ហា​ពេល​ដែល​វា​ពុំ​អាច​ធ្វើ​តាមចិត្ត​យើង​បាន​។ បើ​ចេះ​តែ​ធ្វើ​បាន​របៀបនេះ ស្នាម​របួស​ក្នុង​ចិត្ត​របស់​វា​កាន់តែ​ធំ​ឡើងៗ ហើយ​ពិត​ជា​ពុំ​ងាយ​បាត់​សូន្យ​ទៅវិញ​ឡើយ​៕ ដោយ ៖ ចន្ទ្រា​

 

spot_img
×