ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងវិនិយោគចំនួន៣៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៥២៥លានដុល្លារអាម៉េរិកត្រូវបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៦

រាជធានីភ្នំពេញ ៖ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសេចក្ដីប្រកាសព័ត៌មានគម្រោងវិនិយោគចំនួន៣៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៥២៥លានដុល្លារអាម៉េរិកត្រូវបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា។

កាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៥២៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ១៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន២៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៤៩៤លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៩ពាន់កន្លែង។ ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជី ដោយ អ.គ.វ.រ.ខ. មានចំនួន១០គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៣១លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៨ពាន់កន្លែង។ ជាការកត់សម្គាល់ ការវិនិយោគក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការទាក់ទាញវិនិយោគ។រក្សាសិទ្ធិដោយ៖សុទ្ធលី