ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវទេសាភិបាល និងលោកស្រីភារធារីស្ថានទូតសហរដ្ឋអាមេរិក បានផ្លាស់ប្តូរទស្សនាទានអំពីការវិវត្តថ្មីៗនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Aleks Zittle ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល និងលោកស្រីភារធារី បានផ្លាស់ប្តូរទស្សនាទានអំពីការវិវត្តថ្មីៗនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសេដ្ឋកិច្ច។ បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុ និងការឆបោកតាមអនឡាញ សំដៅរក្សាសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា និងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធហិរញ្ញវត្ថុ។

លោកជំទាវទេសាភិបាល និងលោកស្រីភារធារី បានឯកភាពលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងរតនាគារសហរដ្ឋអាមេរិក លើការកសាងសមត្ថភាព និងជំនួយបច្ចេកទេស លើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបន្តលើកកម្ពស់សុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>