ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង សួស វីសា ប្រកាសចែកផ្លូវគ្នាជាមួយលោក ថមមី ជាផ្លូវការដោយស្ងៀមស្ងាត់

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង សួស វីសា បានប្រកាសជាសាធារណៈអំពីការលែងលះជាមួយស្វាមី លោក ប៊ុនថុល ប៊ុនថង ហៅ ថមមី ជាផ្លូវការ បន្ទាប់ពីអ្នកទាំងពីរបានសម្រេចលែងលះគ្នាតាមនីតិវិធីផ្លូវច្បាប់នៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់អ្នកនាង សួស វីសា ផ្ទាល់។

តាមរយៈសារដែលអ្នកនាងបានបង្ហោះនៅលើបណ្តាញសង្គមនាព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ តារាចម្រៀងរូបនេះបានប្រកាសថា អ្នកនាង និងអតីតស្វាមី លោក ប៊ុនថុល ប៊ុនថង ហៅ ថមមី បានសម្រេចលែងលះគ្នាជាស្ថាពរ តាមការព្រមព្រៀងគ្នា និងតាមផ្លូវច្បាប់។

អ្នកនាង សួស វីសា បានបញ្ជាក់ថា “នាងខ្ញុំសូមប្រកាសជាសាធារណៈ ។ នាងខ្ញុំ សួស វីសា សូមជម្រាបជូនថា នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ នេះ នាងខ្ញុំ និងអតីតស្វាមី លោក ប៊ុនថុល ប៊ុនថង ហៅ (ថមមី) បានសម្រេចលែងលះគ្នាជាស្ថាពរតាមការព្រមព្រៀងតាមផ្លូវច្បាប់នៅសាលាដំបូងរាជធានីភ្នំពេញ។
ចាប់ពីថ្ងៃនេះតទៅយើងទាំងពីរមិនមានទំនាក់ទំនងក្នុងនាមជាប្តីប្រពន្ធតទៅទៀតឡើយ មូលហេតុរស់នៅមិនចុះសម្រុងនិងគ្នាហើយយេីងសម្រេចដើរតាមផ្លូវរៀងៗខ្លួនដោយសន្តិភាព ដោយការគោរព និងមិនមានការចងគំនុំនិងគ្នាទេ
នាងខ្ញុំសង្ឃឹមថាបងប្អូនមេត្តាគោរពតាមការសម្រេចចិត្តរបស់យើង និងសូមអរគុណចំពោះការស្រលាញ់គាំទ្រកន្លងមក។
ក៏សូមគោរពអរគុណដល់ បងប្រុសមេធាវី អាំង សុវណ្ណារ៉ា ដែលបានជួយសម្របសម្រួលរឿងក្តីនាងខ្ញុំបញ្ចប់ដោយសន្តិវិធី”។រក្សាសិទ្ធដោយ៖សុទ្ធលី