ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញផលិតផលទឹកដោះគោពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា បានកើនឡើងរហូតដល់ ៦០០ ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦

ស្ថានទូតសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦បានចេញផ្សាយព័ត៏មានឱ្យដឹងថាអ្នកដឹងទេថា សហរដ្ឋអាមេរិក គឺជាអ្នកផលិត ផលិតផលទឹកដោះគោធំជាងគេទីពីរនៅលើពិភពលោក ហើយមានផលិតផលឈីសច្រើនជាង ១,០០០ ប្រភេទ?

សហរដ្ឋអាមេរិក កំពុងពង្រីកវត្តមានផលិតផលអាមេរិកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងកសាងទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំរវាងក្រុមហ៊ុនអាមេរិក និងដៃគូពាណិជ្ជកម្មកម្ពុជា។

លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកនៅភ្នំពេញ បានស្វាគមន៍លោកស្រី Krysta Harden ប្រធានក្រុមប្រឹក្សាការនាំចេញផលិតផលពីទឹកដោះគោពីអាមេរិកដែលបានអញ្ជើញមកភ្នំពេញ ដើម្បីអបអរសាទរសមិទ្ធផលជោគជ័យដ៏អស្ចារ្យ នៃផលិតផលទឹកដោះគោអាមេរិកក្នុងប្រទេសកម្ពុជា។ ការនាំចេញផលិតផលទឹកដោះគោពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា បានកើនឡើងរហូតដល់ ៦០០ ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ដែលផ្តល់ឱកាសឱ្យអតិថិជនកម្ពុជាបានរីករាយជាមួយទឹកដោះគោ និងឈីសរបស់អាមេរិកដែលមានគុណភាពខ្ពស់ និងសម្បូរទៅដោយជីវជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>