ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីកសិកម្មឃុំ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចែករំលែកលទ្ធផល និងបទ​ពិសោធន៍​ពីការធ្វើពិសោធន៍ដោយកសិករ លើការប្រើប្រាស់ទឹកខ្មេះធ្យូងជីវៈ និងជីធម្មជាតិ

នៅថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលាចែក​រំលែក​លទ្ធផល និងបទពិសោធន៍ពីការធ្វើពិសោធន៍ដោយកសិករ សហការ​ជាមួយមន្ត្រីកសិកម្មឃុំ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងគោល​បំណងវា​យតម្លៃលទ្ធផលពីការអនុវត្តជាក់ស្តែង លើការប្រើប្រាស់ ទឹកខ្មេះធ្យូង​ជីវៈ និងជីធម្មជាតិ ក្នុងការដាំដុះ។

កម្មវិធីនេះ មានការចូលរួមពីឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ តំណាង​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តបាត់ដំបង និងខេត្តបន្ទាយមាន​ជ័យ ព្រមទាំងតំណាងគម្រោងលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុ នៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប(PCRL) មន្ត្រីកសិកម្មឃុំ និងអ្នកពាក់ព័ន្ធ។

តាមរយៈការធ្វើពិសោធន៍ជាក់ស្តែង កសិករ និងមន្ត្រីកសិកម្មឃុំ បានទទួល​ចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលអាចយកទៅអនុវត្ត និងផ្សព្វផ្សាយបន្ត​ដល់​កសិករ​ផ្សេងទៀត។ ការងារនេះក៏រួមចំណែកដល់ការលើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផល ការពារបរិស្ថាន និងសុខភាពអ្នកប្រើប្រាស់។

សម្រាប់ផែនការបន្ត ក្រសួង និងភាគីពាក់ព័ន្ធ នឹងផ្តោតលើការពង្រីក​ការផ្សព្វ​ផ្សាយ និងការធ្វើបង្ហាញជាក់ស្តែង ដោយផ្តោតជាពិសេសលើ ផលិតកម្មបន្លែ និងស្រូវដែលកាត់បន្ថយ ឬមិនពឹងផ្អែកលើថ្នាំគីមីកសិកម្ម ព្រមទាំងជំរុញការ​អនុវត្ត​បច្ចេកទេសដែលលើកកម្ពស់សុខភាពដី សុខភាពដំណាំ។ ការងារនេះ​នឹងរួមចំណែកដល់ការលើកកម្ពស់ សុវត្ថិភាពចំណីអាហារ សុខភាពអ្នកប្រើ​ប្រាស់ ការការពារបរិស្ថាន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ព្រមទាំងជួយ​លើកកម្ពស់ជីវភាព និងភាពធន់របស់កសិករនៅក្នុងសហគមន៍ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>