នាព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន រួមគ្នាដឹកនាំកិច្ចប្រជុំត្រី-វិស័យលើកទី៧ ស្តីពីកសិកម្ម-ទឹក-ជនបទ បានអញ្ជើញដឹកនាំ «កិច្ចប្រជុំត្រី-វិស័យ លើកទី៧ ស្តីពីកសិកម្ម-ទឹក-ជនបទ» ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងាររួមគ្នា ក្នុងការអភិវឌ្ឍ សហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ក្រោមការគាំទ្រពីគម្រោងCASDP, CFAVC, RID4CAM, និងSAAMBAT ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ លេខាធិការដ្ឋាន និងមន្ត្រីជំនាញនៃ ក្រសួងទាំងបី។ ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏មានការចូលរួមជាពិសេសពីតំណាងដៃគូអភិវឌ្ឍន៍សំខាន់ៗ រួមមាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអន្តរជាតិសម្រាប់ អភិវឌ្ឍន៍កសិកម្ម (IFAD) ផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីទាំង ៣ ក្រសួង បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រុមការងារកសិកម្ម-ទឹក-ជនបទ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសហ គមន៍ជនបទឱ្យមានការរីកចម្រើន។សមិទ្ធផលគន្លឹះដែលសម្រេចបានដោយក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានអនុវត្តកិច្ច អន្តរាគមន៍រួមគ្នាក្នុងខេត្តចំនួន ៨ រួមមាន បាត់ដំបង សៀមរាប មណ្ឌលគិរី កំពង់ធំ កំពង់ចាម កណ្តាល តាកែវ និងពោធិ៍សាត់ នាពេលកន្លងមកនេះរួមមាន៖ផ្នែកកសិកម្ម៖បានគាំទ្រជាទុនវិនិយោគ ទុនបង្វិល គ្រឿងចក្រកសិកម្ម ឧបករណ៍សម្ភារៈ ធាតុចូលកសិកម្ម ការសាងសង់ឃ្លាំង និងហេដ្ឋារចនាសម្ព័ន្ធក្រោយប្រមូលផល ដើម្បីពង្រឹង ផលិតកម្ម សត្វមាន់ ដំណាំបន្លែផ្ទះសំណាញ់ ស្រូវ ម្ទេស ស្វាយចន្ទី ស្រកានាគ និងស្លឹកមនដោយបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាកសិករចំនួន ១ ៦៨៣ គ្រួសារ នៅក្នុងសហគមន៍គោលដៅទាំង ១០។
ផ្នែកធនធានទឹក៖បានកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ (រួមមាន ទំនប់ ប្រឡាយ ស្រះ ស្ថានីយបូមទឹក សំណង់បង្អោរ ទុយោចែកចាយ ជាដើម) ដែលមានសមត្ថភាពស្តុកទឹក ជាង ១,៣៤ លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីទំហំប្រមាណ ៤៣៧៥ ហ.តក្នុង មួយឆ្នាំ ដោយបានផ្តល់ប្រយោជន៍ដល់ប្រជាកសិករចំនួន ៣ ៨៥០ គ្រួសារ នៅក្នុងភូមិ ចំនួន ១៤ ។
ផ្នែកអភិវឌ្ឍន៍ជនបទ៖បានសាងសង់ផ្លូវចំនួន ១៧ខ្សែ ប្រវែង ១១០,៨៦ គ.ម ក្នុងនោះ
បេតុង ៨,៤១ គ.ម, កៅស៊ូពីរជាន់ ៨៣,៥៤គ.ម, និងល្បាយគ្រួស ១៨,៩១ គ.ម ព្រមទាំង បានថែទាំផ្លូវលក្ខណៈប្រចាំ ៩ខ្សែ ប្រវែង ៧៦,១៧ គ.ម រួមបញ្ចូលការបណ្តុះបណ្តាល និង ការប្រគល់វិញ្ញាបនបត្រជាភូមិគំរូផងដែរ ដោយបានផ្តល់ផលប្រយោជន៍ដល់កសិករចំនួន ៥ ៦៩៣ គ្រួសារ នៅក្នុងភូមិចំនួន ១៧។
បន្ថែមពីលើការពិនិត្យវឌ្ឍនភាពនិងសមិទ្ធផលការងាររួម អង្គប្រជុំបានឯកភាពជាគោលការណ៍ ជ្រើសរើសសហគមន៍គោលដៅចំនួន ៦ បន្ថែមទៀត សម្រាប់កិច្ចអន្តរាគមន៍ត្រី-វិស័យ នៅក្នុងឆ្នាំ ២០២៦-២០២៧។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីទាំង ៣ ក្រសួង បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងការសហការ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងពង្រឹងនូវ សហថាមពល ដើម្បីរួមគ្នាអភិវឌ្ឍសហគមន៍ជនបទ ប្រកបដោយសមធម៌ និរន្តភាព និងបរិយាបន្ន ព្រមទាំង ធានាបាននូវការបម្រើឧត្តមប្រយោជន៍ជាតិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។រក្សាសិទ្ធដោយ៖សុទ្ធលី






