ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្តតាមការសន្យា!អំណោយជាថវិកា និងអង្ករ របស់សម្ដេចបវរធិបតី បានផ្ដល់ជូនសាលាដូង ជាប្រចាំខែ

អំណោយជាថវិកា និងអង្ករ ដែលសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានសន្យាផ្ដល់ជូនសាលាដូង ជាប្រចាំខែ ត្រូវបានផ្ដល់ជូនដល់ លោក អ៊ុក វណ្ណដេ នាយកសាលាដូង រួចរាល់ ដើម្បីបម្រើឱ្យតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់សាលាដូង។

ក្នុងឱកាសនោះដែរ, លោក អ៊ុក វណ្ណដេ នាយកសាលាដូង បានថ្លែងអំណរគុណចំពោះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានផ្ដល់នូវការធានានិរន្តរភាពរបស់សាលាដូង និងបានប្ដេជ្ញាបន្តបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់សហគមន៍នៅភ្នំគិរីរម្យឱ្យបានល្អប្រសើរ ។

ការជួយឧបត្ថម្ភប្រចាំនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ចំពោះសាលាដូង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកសាងធនធានមនុស្សសម្រាប់សហគមន៍ ក៏ដូចជាសង្គមកម្ពុជាទាំងមូល ។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>