ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការងារ សន្តិសុខ និងសេចក្តីថ្លៃថ្នូរ៖ ការឆ្លើយតបរបស់កម្ពុជាទៅនឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក

ធនាគារពិភពលោកនៅថ្ងៃទី៨ខែកញ្ញានេះ បានចេញផ្សាយព័ត៏មានឲ្យដឹងថា “ការងារមិនមែនគ្រាន់តែជាប្រភពចំណូលប៉ុណ្ណោះទេ។ វាផ្តល់នូវសន្តិសុខ ឱកាស និងសេចក្តីថ្លៃថ្នូរ។ នៅពេលដែលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការការពារ និងការបង្កើតការងារជួយឱ្យប្រជាជនធានាបាននូវជីវភាពរស់នៅ និងអនាគតរបស់ពួកគេ” នេះជាប្រសាសន៍របស់លោក Faya Hayati ប្រធានគ្រប់គ្រងស្តីទីរបស់ធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិកាលពីសប្តាហ៍កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័រមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅថ្ងៃនេះ កម្ពុជាបានបោះជំហានដ៏សំខាន់ដើម្បីគាំទ្រដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ។ រាជរដ្ឋាភិបាលកម្ពុជាបានបើកដំណើរការជាផ្លូវការនូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ(CIP)ដែលជាកម្មវិធីឆ្លើយតបជាតិដែលមានទឹកប្រាក់ទំហំ ១,២៤ ប៊ីលានដុល្លារ ដើម្បីឆ្លើយតបទៅនឹងវិបត្តិដែលមិនធ្លាប់កើតមានឡើងដែលបណ្តាលមកពីកម្មវិបាកនៅទូទាំងពិភពលោក និងតំបន់ ដែលកំពុងជះផលប៉ះពាល់ដល់ចំណូលគ្រួសារនៅតាមជនបទ ពាណិជ្ជកម្ម ការផលិត ប្រាក់បង្វែរពីក្រៅប្រទេស និងសុខុមាលភាពគ្រួសារ។

ដើម្បីគាំទ្រដល់កម្មវិធី CIP នេះ ធនាគារពិភពលោកកំពុងដាក់ឱ្យដំណើរការផ្នែកឆ្លើយតបបន្ទាន់តាមលក្ខខណ្ឌជាក់ស្តែង (Contingent Emergency Response Component) នៅក្នុងគម្រោងដែលមានស្រាប់ជាច្រើន ដើម្បីបង្វែរប្រភពហិរញ្ញប្បទានទាំងនោះដាក់បញ្ចូលយ៉ាងឆាប់រហ័សទៅកាន់អាទិភាពបន្ទាន់បំផុត។ ការងារក្នុងស្រុករាប់ពាន់កន្លែង នឹងត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ការសាងសង់សាលារៀនដោយផ្អែកលើសហគមន៍ ការជួសជុលផ្លូវជនបទ និងការស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញ ជាពិសេសនៅក្នុងសហគមន៍ដែលមានគ្រួសារក្រីក្រ និងងាយរងគ្រោះ។ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>