ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបប្រជុំដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ជីផាត

អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបប្រជុំដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ជីផាត ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

ជាលទ្ធផល ថ្នាក់ដឹកនាំទាំងបីក្រសួងបានឯកភាពក្នុងការរៀបចំផែនការរួមគ្នាដែលមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយដើម្បីជំរុញការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ជីផាត ដោយផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្សធនធានធម្មជាតិ ការផ្តល់អំណាចដល់សហគមន៍ និងការអភិវឌ្ឍនៅសហគមន៍ដើម្បីរក្សានូវអត្តសញ្ញាណដើមរបស់តំបន់ដ៏ស្រស់ស្អាតនេះ។

ដោយឡែក ក្រសួងទេសចរណ៍នឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសហគមន៍នេះ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ (Soft Infrstructure) ពិសេសការបណ្តុះបណ្តាល និងពង្រឹងសមត្ថមភាពលើជំនាញចាំបាច់នានា ការផ្សព្វផ្សាយសក្តានុពលតំបន់ទេសចរណ៍ក្នុងសហគមន៍ និងការភ្ជាប់ទំនាក់ទំនងជាមួយផ្នែកឯកជន ជាដើម។

សហគមន៍អេកូទេសចរណ៍ជីផាតស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិអន្តរជាតិអាចធ្វើដំណើរទៅកាន់តំបន់នោះតាមផ្លូវ ជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល ៥ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។ សហគមន៍អេកូទេសចរណ៍ជីផាតបច្ចុប្បន្នកំពុង ត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សងព្រេង សិក្សាស្រាវជ្រាវពីបូរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម។ សហគមន៍ នេះត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសហគមន៍គំរូ ហើយបានទទួលនូវជ័យលាភីពានរង្វាន់សម្តេចតេជោ សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍និងជ័យលាភីផ្ទះស្នាក់កម្ពុជា។ សក្តានុពលទេសចរណ៍សំខាន់ៗក្នុង តំបន់នេះមាន៖
១-តំបន់ពាង៧០ឬភ្នំពើង និងម្ឈូសបូរាណ
២- តំបន់ពាងបូរាណនិងម្ឈូសបូរាណភ្នំពេល
៣- តំបន់ពាងបូរាណអូរកី
៤- តំបន់ពាមតាខាត់
៥- អូរស្ពាត
៦- ភ្នំត្រង៉ោល
៧- ឆាយអូសគូទ
៨- វាលប្រាក់
៩- ឆាយទឹកវេទ
១០- ស្ទឹងព្រ័ត
១១- ថ្មអណ្តែត
១២- ដំណាក់ខូស
១៣- អូរពាមក្រវ៉ាញ៕រក្សាសិទ្ធិដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>