ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសប្រគល់ទ្រព្យសម្បត្តិ និងត្រៀមទទួលខុសត្រូវតាមច្បាប់ ពាក់ព័ន្ធគម្រោង 6A

ភ្នំពេញ៖ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់គម្រោងបុរី ឡេង ណាវ៉ាត្រា បានប្រកាសថា លោកនឹងប្រគល់ទ្រព្យសម្បត្តិរបស់គ្រួសារ រួមមានដីធ្លី និងយានយន្ត ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចាត់ចែងតាមការគួរ ក្នុងការចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធគម្រោង 6A ខណៈលោកអះអាងថា មិនអាចបញ្ចប់គម្រោងនេះបានឡើយ។

លោក ឡេង ណាវ៉ាត្រា បានប្រកាសតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយបង្ហាញពីការត្រៀមខ្លួនទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើងពីគម្រោង និងស្នើសុំការយោគយល់ពីរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋដែលពាក់ព័ន្ធ។

តាមការអះអាងរបស់លោក គម្រោង 6A ត្រូវការថវិកាបន្ថែមប្រមាណពី ២០ ទៅ ៣០ លានដុល្លារ ដើម្បីអាចបញ្ចប់បាន។ លោកបានឱ្យដឹងថា គម្រោងនេះត្រូវបានលក់ក្នុងតម្លៃសរុបប្រមាណ ១៨៥ លានដុល្លារ ខណៈការចំណាយរហូតមកដល់ពេលនេះមានប្រមាណ ២២១ លានដុល្លារ។

លោកបានទទួលស្គាល់ថា កំហុសសំខាន់ៗរបស់លោកមានពីរចំណុច គឺការយឺតយ៉ាវក្នុងការអនុវត្តគម្រោង និងការជំពាក់បំណុល ដែលបានធ្វើឱ្យការអភិវឌ្ឍគម្រោងជួបការលំបាក និងមិនអាចបញ្ចប់តាមការគ្រោងទុក។

លោក ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា លោកត្រៀមទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះបញ្ហាដែលបានកើតឡើង និងស្នើសុំការយោគយល់ពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងស្ថានភាពរបស់គម្រោង។

ជាមួយគ្នានេះ លោកបានប្រកាសថា នឹងសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ១០០ភាគរយ ក្នុងការស៊ើបអង្កេត និងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលកំពុងកើតមាន ដោយមានគោលដៅឈានទៅរកការដោះស្រាយ និងបញ្ចប់គម្រោង 6A។

លោកក៏បានបញ្ជាក់ពីការត្រៀមប្រគល់ទ្រព្យសម្បត្តិរបស់គ្រួសារ ដើម្បីចូលរួមក្នុងដំណើរការដោះស្រាយបញ្ហា ខណៈការប្រកាសនេះកើតឡើងចំពេលមានការព្រួយបារម្ភជុំវិញការយឺតយ៉ាវ និងបញ្ហាហិរញ្ញវត្ថុរបស់គម្រោង។

ការប្រកាសរបស់លោក ឡេង ណាវ៉ាត្រា បង្ហាញពីការទទួលស្គាល់ចំពោះបញ្ហាហិរញ្ញវត្ថុ និងការលំបាកក្នុងការបញ្ចប់គម្រោង ព្រមទាំងការបង្ហាញឆន្ទៈសហការជាមួយអាជ្ញាធរ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ភាគីពាក់ព័ន្ធ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>