ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនយុវជនព្នង ម្នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន តាមដីកាតុលាការ

ខេត្តមណ្ឌលគិរី៖ កម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តមណ្ឌលគិរី និងបានឃាត់ខ្លួនយុវជន ព្នង ម្នាក់ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចភូមិកោះមើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ២៦៧ «ច» ដចន ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ របស់លោក ចាន់ដា រ៉ាវង្ស ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តមណ្ឌលគិរី។

ជនសង្ស័យរូបនេះ មានឈ្មោះ ហុង វិបូ ហៅ ប៉យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិកោះមើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ក្រោយអនុវត្តដីកាបានសម្រេច កម្លាំងជំនាញគ្រឿងញៀនបាននាំខ្លួនជនខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកកោះញែក ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>