ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកងរាជអាវុធហត្ថ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួន៤នាក់ និង ដកហូតថ្នាំញៀន ៣១កញ្ចប់ នៅ ស្រុកត្រាំកក់ !

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅស្រុកត្រាំកក់ និង បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងដកហូតថ្នាំញៀនចំនួន៣១កញ្ចប់។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង១១៖៤០នាទី កាលពី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិត្រពាំងក្រសាំង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចកងរាជអាវុធហត្ថ បានឱ្យដឹងថា: ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន ឈ្មោះ ៖

១- ឈ្មោះ ចិន ឈាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិ ពិតប្រាកដ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់។

២- ឈ្មោះ ផាត សូវីហ្សា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់។

៣- ឈ្មោះ ញូ ឡូញ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់។

៤- ឈ្មោះ ហឿន ពុទ្ធា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងក្រសាំង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការ នោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន; ម្សៅក្រាមពណ៌សថ្លាចំនួន៣១កញ្ចប់ មានទម្ងន់សរុប ១៤,៦៨ក្រាម (ថ្លឹងទាំងសម្បកថង់) ព្រមទាំងសម្ភារៈសម្រាប់វេចខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បន្ទាប់ពីបញ្ចប់ការសាកសួរ តាមនីតិវិធីជំនាញ ជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>