ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះចុះឆែកឆេរផ្ទះមួយកន្លែង នៅខណ្ឌទួលគោក រកឃើញទូរស័ព្ទ និងគ្រឿងបន្លាស់កុំព្យូទ័ររាប់ពាន់គ្រឿង តែពុំពាក់ព័ន្ធបទល្មើស Scam Online

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦​ បានបន្តប្រតិបត្តិការ បានឆ្មក់ឆែកឆេរទីតាំងផ្ទះលេខ១៤៧DZ ផ្លូវលេខ១៩២Z ក្រុមទី២៣ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរកឃើញ កេសទូរស័ព្ទដៃចំនួន០៧កេស មានទូរស័ព្ទចំនួន ១១៤៥គ្រឿង,គ្រឿងបន្លាស់កុំព្យូទ័រចំនួន១៦កេស សរុបរួមមានចំនួន៤៧១គ្រឿងបន្លាស់ ។
ក្នុងប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តប្រតិបត្តិការបង្ក្រាបផ្ទាល់ដោយ លោក សុខពេញវុធ អភិបាលរងរាជធានី និងលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ក្នុងនោះដែរ កម្លាំងបានឆែកឆេរទីតាំងផ្ទះខាងលើក៏បានប្រទះឃើញវត្ថុតាងរួមមាន៖ កេសទូរស័ព្ទដៃចំនួន ០៧កេស មានទូរស័ព្ទ ចំនួន ១១៤៥គ្រឿង, គ្រឿងបន្លាស់កុំព្យូទ័រចំនួន ១៦កេស សរុបរួមមានចំនួន ៤៧១គ្រឿងបន្លាស់ ។
ជាលទ្ធផលមន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការត្រួតពិនិត្យលើសម្ភារៈដែលជាវត្ថុតាង ដើម្បីស្វែងរកបទល្មើសជាលទ្ធផលឧបករណ៍ទាំងនោះ ពុំមានទិន្នន័យពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAM ONLINE) ទេ ។
ក្រោយត្រួតពិនិត្យចប់សព្វគ្រប់កម្លាំងចម្រុះបានសម្រេចប្រគល់វត្ថុតាង និងមនុស្សម្នាក់ឈ្មោះ សុខ សុផានី ទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរតាមនីតិវិធីបន្ត។ ក្រៅពីនេះកម្លាំងពុំបានដកហូតសម្ភារៈអ្វីផ្សេងទេ ដោយឡែកទីតាំងផ្ទះ ត្រូវបានប្រគល់ជូនម្ចាស់ផ្ទះគ្រប់គ្រង និងថែរក្សាវិញ ៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>