ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី១០ខែកញ្ញានេះបានមានប្រសាសន៍លើបណ្តាញសង្គមថា សូមអរគុណចំពោះអង្គការUNESCO-ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញនិងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត។ អង្គភាពCMACបានធ្វេីការស្រាវជ្រាវព័ត៌មាននិងការពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ ហេីយបានរកឃេីញថាទាហ៊ានថៃបានទម្លាក់គ្រាប់បែកនិងបាញ់ប្រហារចំនួន៥០១គោលដៅលេីតួប្រាសាទដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង៥៦០កន្លែង។
ឯកឧត្តមហេង រតនា បានថ្លែងបន្តទៀតថា ទន្ទឹមនឹងនេះ ក៏អាចកំណត់បានថា ការទម្លាក់គ្រាប់បែកនិងការបាញ់ប្រហារមកលេីប្រាសាទព្រះវិហារនេះ មានផែនការយុទ្ធសាស្ត្រ យុទ្ធវិធី ការសម្របសម្រួល និងដឹកនាំបញ្ជាការយ៉ាងច្បាស់លាស់ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារដែលមរតកដូនតាខ្មែរនិងជាសម្បត្តិបេតិកភណ្ឌពិភពលកដ៍កម្រនិងកំសត់បំផុតមួយនេះ! ។
មានសង្ឃឹមយ៉ាងមុតមាំថា យុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ ហេីយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត ព្រមទាំងទទួលបណ្តាសារបស់ដូនតាបុព្វបុរសខ្មែរដែលជាអ្នកកសាងប្រាសាទព្រះវិហារសម្រាប់មរតកមនុស្សជាតិនេះ! ។ រក្សាសិទ្ធិដោយ ៖សុទ្ធលី
























