ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ហួត ហៃ ៖ ទីលានចាក់សំរាមថ្មី នៅផ្លូវលេខ៥១ មានទំហំ១៤៣ហិចតា ដោយជំហានទី១បានរៀបចំរួចរាល់ ជាស្តង់ដា អន្តរជាតិ

ភ្នំពេញ៖ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖ ទីលានចាក់សំរាមថ្មី នៅផ្លូវលេខ៥១ ភូមិទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងបើកឱ្យដំណើរការចាក់សំរាមជាលើកដំបូង នៅថ្ងៃទី០១មករាឆ្នាំ២០២៧
ខាងមុខនេះ ដោយត្រូវផ្ទេរពីទីលានចាក់សំរាមចាស់នាខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការលើកឡើងរបស់ ឯកឧត្ដម ហួត ហៃ បានធ្វើឡើងនាព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៦នេះ ខណៈឯកឧត្ដម បានអញ្ជើញជាអធិបតីភាពតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨បស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ ជាមួយ ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សាតំណាងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ហួត ហៃ បន្តថា៖ ទីលានចាក់សំរាមថ្មីនេះ មានទំហំ១៤៣ហិចតា ដោយជំហានទី១បានរៀបចំរួចរាល់ ជាស្តង់ដា អន្តរជាតិតែម្តង។ការប្រមូលថវិកាពីការបង់ថ្លៃសំរាមនេះ យើងប្រមូលបានប្រមាណ២លានដុល្លារ ក្នុង១ខែ ។ ប៉ុន្តែចំនួននេះ ឯកឧត្ដម ហួត ហៃ បានបញ្ជាក់ថា យើងបានចំណាយមានចំនួនច្រើនជាងនេះ ពោលគឺនៅខាតបង់នូវឡើយទេ។ ក្រុមហ៊ុនប្រមូល ដឹកជញ្ជូនប្រមូលសំរាមទាំង៣ ប្រមូលសំរាមបានប្រមាណ៤១០០តោន ក្នុងមួយថ្ងៃ ខណៈដែលកាលពីមុន មានក្រុមហ៊ុនតែមួយ បរិមាណសំរាមដែលប្រមូលបាន មានត្រឹមតែ២៧០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ។
ឯកឧត្ដម ហួត ហៃ បានបន្តថា៖ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) អាជ្ញាធរនិងកងកម្លាំងរបស់រាជធានីភ្នំពេញ អនុវត្តការងារបានល្អប្រសើរ នោះគឺដោយសារខណ្ឌនីមួយៗបានម្ចាស់ការក្នុងការបង្ក្រាប ហើយពិសេសថែមទៀតនោះ គឺបានការសហការយ៉ាងល្អពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ចំណែក រាជធានីភ្នំពេញទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការអនុវត្តគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង” គឺបានមកពីការចូលរួមខិតខំប្រឹងប្រែងទាំងអស់គ្នា ទាំងក្រុមប្រឹក្សារាជធានី រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីផងដែរ។
ការលើកឡើងបែបនេះ របស់ឯកឧត្ដម ហួត ហៃ បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការលើកសរសើររបស់ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញថា៖ ក្នុងមួយខែកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសការបង្ក្រាបទប់ស្លាត់បទល្មើសផ្សេងៗនិងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) បានល្អប្រសើរ។ការទុកដាក់ គ្រប់គ្រងទុកដាក់សំរាមបានល្អនិងការជួលជុល ថែទាំផ្លូវ លូ ប្រឡាយបានល្អជាដើម។
ជាមួយគ្នានោះដែរឯកឧត្ដម ជួប ខុនសមាជិកក្រុមប្រឹក្សារាជធានី ក៏បានថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធររាជធានីភ្នំពេញផងដែរ ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ក្នុងការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) បានល្អ និងការរៀបចំអនាម័យ បរិស្ថានបានល្អផងដែរ ព្រមទាំងចូលរួមអបអរសាទរ ដែលរាជធានីភ្នំពេញទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភពលោក៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>