ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី”

ភ្នំពេញ៖ ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី” ក្រោយពីមានកិច្ចសហការយ៉ាងជិតស្និទ្ធ រៀបចំឡើង រវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
ពីធីប្រកាសជាផ្លូវការ ខណ្ឌដូនពេញជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”នេះ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍,ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកកម្ពុជា នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា៖ “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” គឺជាប្រសិទ្ធនាមដែលទទួលស្គាល់ជា ផ្លូវការដោយក្រសួងទេសចរណ៍ ចំពោះក្រុង ស្រុក ឬខណ្ឌ ដែលមានការអនុវត្តគំរូ និងមានមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍អនុវត្តបានល្អ និងត្រឹមត្រូវតាមនីតិ វិធីប្រតិបត្តិស្តង់ដារអប្បបរមា ស្តីពី ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ព្រមទាំងស្របតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ គោលបំណងសំខាន់ គឺដើម្បីរួមចំណែក កាត់បន្ថយផលប៉ះពាល់ពីផ្សែងបារី លើកកម្ពស់សុខភាព សុខុមាលភាព និងបង្កើតបរិយាកាសទេសចរណ៍ប្រកប ដោយ សុវត្ថិភាព អនាម័យ និងភាពទាក់ទាញ សម្រាប់ប្រជាពលរដ្ឋ អ្នកបម្រើការងារ និងភ្ញៀវទេសចរ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ផ្លូវថ្មើជើងចតុមុខ មានភ្ញៀវទេសចរណ៍មកដើរលេងកំសាន្តប្រមាណ២០ម៉ឺននាក់នាចុងសប្តាហ៍។ ដោយមានការយកចិត្តទុកដាក់ពីសុខមាលភាពប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញបានជ្រើសរើសយកផ្លូវថ្មើជើងចតុមុខធ្វើជាតំបន់ គ្មានផ្សែងបារី គ្មានផលិតផលថ្នាំជក់។ កិច្ចការងារនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារីយ៉ាងពិតប្រាកដ។ រដ្ឋបាលរាជធានីភ្នំពេញនិងបន្តជាទីក្រុងគ្មានផ្សែងបារី។ ដូច្នេះខណ្ឌសង្កាត់ត្រូវបន្តផ្សព្វផ្សាយពីផលប៉ះពាល់ ដែលបង្កឡើងពីផ្សែងបារី។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី”។ ការងារនេះមិនចប់ប៉ុណ្ណឹងទេ យើងនឹងបន្តរៀនចំឱ្យមានតំបន់ផ្សេងទៀត ជាទីក្រុងគ្មានផ្សែងបារី។ សមិទ្ធផលនេះ ជាគំរូ ជាកម្លាំងចលករសម្រាប់ខណ្ឌផ្សេងទៀតបន្តរៀបចំមូលដ្ឋានរបស់ខ្លួនឱ្យក្លាយជាទីក្រុងគ្មានផ្សែងបារីបន្តទៀត។ រាជធាភ្នំពេញគឺជាច្រកទ្វារ ទទួលភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ហើយក្នុងនោះខណ្ឌដូនពេញ គឺជាតំបន់ទេសចរណ៍ដែលមានរមណីយដ្ឋានទេសចរណ៍យ៉ាងច្រើនដែលមានទាំង រមណីដ្ឋានវត្តភ្នំ ព្រះបរមរាជវាំង សារមន្ទីរជាតិ ក៏ដូចជាផ្លូវថ្មើជើងចតុមុខជាដើម។
ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា៖ ខណ្ឌដូនពេញជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនេះ គឺជាសមិទ្ធផលដែលកើតចេញពី កិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ហើយជ័យលាភី “ខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” មិនគួរត្រូវ បានចាត់ទុកត្រឹមតែជាការទទួលស្គាល់មួយប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួម ដើម្បីបន្តរក្សា និងពង្រឹងបរិយាកាសទេសចរណ៍គ្មានផ្សែងបារី ប្រកបដោយសុវត្ថិភាព សុខភាព និងភាពទាក់ទាញ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរបានបន្ថែមថាការឱ្យពិន្ទុរបស់ផ្លូវថ្មើរជើងចតុមុខ Chaktomok Walk street រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជារបស់យើង បានចូលទៅក្នុងលំដាប់ដែលគេហៅថាលំដាប់លេខ២ ក្នុងចំណោមផ្លូវវ៉កស្ទ្រីត Walk street ទាំង១០ ដ៏ល្បីល្បាញនៅលើពិភពលោកដោយសារទាំងទីតាំង ទាំងបរិស្ថាន ទាំងសោភ័ណភាព ទាំងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ហើយជាពិសេសទៅទៀត សម្រាប់ជាសក្ខីភាព នៃការចូលរួមអបអរសាទរ និងការទទួលស្គាល់ខណ្ឌដូនពេញ ជាទីក្រុងទេសចរណ៌ដែលគ្មានផ្សែងបារីផងដែរ។
ចំណែកលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស ក៏ បានថ្លែងដែរថា៖ ខណ្ឌដូនពេញគឺជាបេះដូងប្រវត្តិសាស្ត្រនៃរាជធានីភ្នំពេញ ជាទីកន្លែងដែលវប្បធម៌ ពាណិជ្ជកម្ម រដ្ឋាភិបាល សេវាកម្មបដិសណ្ឋារកិច្ច និងវិស័យទេសចរណ៍រួមបញ្ចូលគ្នា។ទីនេះគឺជាកន្លែងដែលភ្ញៀវទេសចរជាច្រើនទទួលបានចំណាប់អារម្មណ៍ខ្ពស់បំផុតអំពីប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែលប្រជាពលរដ្ឋអ្នកធ្វើការ និងភ្ញៀវទេសចររួមរស់ និងប្រើប្រាស់ផ្លូវថ្នល់ ផ្សារ ភោជនីយដ្ឋាន សណ្ឋាគារ និងទីសាធារណៈរួមគ្នា។ ខណ្ឌដូនពេញកំពុងផ្ញើសារដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យដ៏សំខាន់ថា មនុស្សគ្រប់រូបគួរតែរីករាយជាមួយបេះដូងនៃរាជធានី ដោយមិនបានប្រឈមនឹងការស្រូបផ្សែងបារីពីគេ។នេះគឺជាការជ្រើសរើសដើម្បីឱ្យមានខ្យល់អាកាសបរិសុទ្ធ ទីសាធារណៈប្រកបដោយសុខភាពល្អ និងបទពិសោធន៍ទេសចរណ៍ដែលផ្តល់អាទិភាពដល់ភ្ញៀវទេសចរ ប្រជាជនជាចម្បង៕រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>