ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងបារាំង រួមគ្នាបោះជំហានឆ្ពោះទៅទីអវកាស!

នេះគឺជាកិច្ចប្រជុំកំពូលអន្តរជាតិស្តីពីទីអវកាស ដែលបានរៀបចំឡើងនៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី៩ និងទី១០ ខែកញ្ញា កន្លងទៅនេះ។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋចំនួន ៩០ ទីភ្នាក់ងារអវកាសឈានមុខ និងក្រុមហ៊ុនធំៗជាច្រើនទៀត។ នេះបើតាមការចេញផ្សាយព័ត៏មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាថ្ងៃទី១១ ខែកញ្ញានេះ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងឱកាសនោះ និងបានជួបសំណេះសំណាលជាមួយអាកាសយាននិក លោក Thomas Pesquet ព្រមទាំងជួបពិភាក្សាការងារជាមួយលោកស្រី Éléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងនៅបរទេសផងដែរ។
ប្រទេសបារាំង និងសហភាពអឺរ៉ុប កំពុងវិនិយោគលើវិស័យអវកាស ដែលពោរពេញដោយនវានុវត្តន៍ ការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការ ដោយគោរពទៅតាមច្បាប់អន្តរជាតិ។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>