ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន ជនជាប់ចោទ ពណិជ្ជករ ឥណ្ឌាម្នាក់ ក្រោយមិនអនុវត្តទោសជាប់ពន្ធនាគារ១ឆ្នាំ តាមសាលក្រមស្ថាពរ!

ភ្នំពេញ៖ ពាណិជ្ជករជនជាតិឥណ្ឌាម្នាក់ ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ពាក់ព័ន្ធនឹងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីនាំយកទៅអនុវត្តទោសតាមសាលក្រមព្រហ្មទណ្ឌដែលបានចូលជាស្ថាពរ។

ការចាប់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់លោក សំម ឬទ្ធីវាសនា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ទណ្ឌិតរូបនេះ មានឈ្មោះ ប៉ូទី ស៊ូរ៉េស គ្រីស្នាន់ (POTTI SURESH KRISHNAN) ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិឥណ្ឌា និងមានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ១៨ ផ្លូវលេខ១៩៧៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន បន្ទាប់ពីពិនិត្យសំណុំរឿង និងឯកសារពាក់ព័ន្ធរួច តុលាការបានរកឃើញថា ឈ្មោះ ប៉ូទី ស៊ូរ៉េស គ្រីស្នាន់ ត្រូវបានផ្តន្ទាទោសតាមសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៥៧២ «ជ១» របស់សាលាដំបូងរាជធានីភ្នំពេញ។

តាមសេចក្តីសម្រេចរបស់តុលាការ ជនជាប់ទោសរូបនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។

បទល្មើសខាងលើ ត្រូវបានអនុវត្តតាមបញ្ញត្តិ មាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន។

ទោះបី ជាសាលក្រមបានចូលជាស្ថាពរក៏ដោយ ក៏ទណ្ឌិត ប៉ូទី ស៊ូរ៉េស គ្រីស្នាន់ មិនទាន់បានអនុវត្តទោសពន្ធនាគារដែលតុលាការបានកំណត់នៅឡើយ។

ដោយហេតុនេះ ដើម្បីធានាការអនុវត្តសាលក្រមឱ្យមានប្រសិទ្ធភាព តំណាងអយ្យការបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនទណ្ឌិតរូបនេះ នៅក្នុងពន្ធនាគារ នៅព្រៃស៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>