ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការខេត្តបាត់ដំបងចោទប្រកាន់នាយកសាលាម្នាក់ ពីបទ: ទិញពេស្យាចារកុមារ និងរួមភេទជាមួយកុមារ !

ខេត្តបាត់ដំបង៖ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែ កញ្ញា នេះ បានសម្រេចចោទប្រកាន់ លោកនាយកសាលាបឋមសិក្សាវត្តកែវម្នាក់ ពីបទ: ទិញពេស្យាចារកុមារ និងរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។

ជនត្រូវចោទរូបនេះ មាន ឈ្មោះ ជក់ ហុង ភេទប្រុស កើតឆ្នាំ១៩៦៨ (អាយុ ៥៧ ឆ្នាំ) ជានាយកសាលាបឋមសិក្សាវត្តកែវ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

យោងតាមសេចក្តីជូនព័ត៌មានរបស់អយ្យការខេត្តបាត់ដំបង ជនសង្ស័យត្រូវបានចោទថា បានលួងលោមកុមារីអាយុ១២ឆ្នាំឱ្យទៅកាន់បន្ទប់ស្នាក់នៅរបស់ខ្លួន ហើយបានប្រព្រឹត្តអំពើផ្លូវភេទជាមួយកុមារីនោះជាបន្តបន្ទាប់ ចាប់ពីអំឡុងខែសីហា ឆ្នាំ២០២៥ រហូតដល់ខែកក្កដា ឆ្នាំ២០២៦។

តាមការចោទប្រកាន់ ជនត្រូវចោទ
បានផ្តល់ប្រាក់ឱ្យកុមារីក្នុងមួយលើកៗ បន្ទាប់ពីប្រព្រឹត្តអំពើផ្លូវភេទ ជាមួយនាង។

ករណីនេះត្រូវបានប្តឹងទៅសមត្ថកិច្ចនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីម្តាយរបស់កុមារីបានប្រទះឃើញហេតុការណ៍។

ក្រោយមក សមត្ថកិច្ចបានចាត់ការតាមនីតិវិធី និងឃាត់ខ្លួនជនសង្ស័យ។

ក្រោយពិនិត្យចម្លើយ និងភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យពីបទ «ទិញពេស្យាចារកុមារ (អាយុក្រោម១៥ឆ្នាំ) និងរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ»។

សំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

បច្ចុប្បន្ននេះ ជនត្រូវចោទ ត្រូវតាម ចៅក្រមស៊ើបសួរ បញ្ជូនខ្លួន ទៅឃុំខ្លួន បណ្តោះអាសន្ន នៅពន្ធនាគារ ដើម្បី រងចាំ ដោះស្រាយតាមផ្លូវច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>