ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» រវាង ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក និង ធនាគារនីហរ័ណ-អាហរ័ណចិន

រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី
ពិធីចុះហត្ថលេខាលើកិច្ចព្រមពៀងហិរញ្ញប្បទាន «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ»រវាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-ម៉ីនឡន វ័រធើវើយ ឯ.ក និង ធនាគារនីហរ័ណ-អាហរ័ណចិន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមជម្រាបដល់សាធារណជន និងបណ្ដាញសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន fatiu b. (Funan Techo Coastal-Inland Waterways Company) និងធនាគារនីហរ័ណ-អាហរ័ណចិន $ (China Exim Bank) បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដែលមានតម្លៃជិត ១ពាន់លានដុល្លារ អាម៉េរិក សម្រាប់ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ»។
គម្រោងអនុវត្តតាមរូបភាព សាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer – BOT) ដោយ ក្រុមហ៊ុនវិនិយោគឯកជន នេះ មិនត្រឹមតែភ្ជាប់បណ្តាញផ្លូវទឹកទន្លេទៅកាន់សមុទ្រ ដើម្បីកាត់បន្ថយថ្លៃដើមដឹក ជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើត «របៀង សេដ្ឋកិច្ចថ្មី» ផ្លាស់ប្ដូរមុខមាត់កម្ពុជា និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក។ តាមរយៈគម្រោងនេះ តំបន់ ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការកែច្នៃកសិផល ការអភិវឌ្ឍក្រុងរណប និងវិស័យទេសចរណ៍ នឹងរីក ចម្រើនយ៉ាងខ្លាំងក្លាតាមបណ្ដោយផ្លូវទឹកនេះនាទសវត្សរ៍ខាងមុខ។
ពិធីចុះហត្ថលេខានេះត្រូវបានប្រព្រឹត្តទៅ ដោយមានការចូលរួមជាសក្ខីភាពពី ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. នៅក្នុងវេទិកាសហប្រតិបត្តិការ វិនិយោគអន្តរជាតិ ក្រោមប្រធានបទ «ប្រាជ្ញាសកល, ការពង្រឹងកម្លាំងរួមគ្នាលើការវិនិយោគអន្តរជាតិ និងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ» (Global
Wisdom, Mutual Empowerment: International Investment & Cooperation Exchange) ខេត្ដហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>