ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យចំនួន ៤នាក់ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការឃាត់ខ្លួនពាក់ព័ន្ធ អំពើលួច និងផ្ដល់ទីតាំងសម្រាប់ការកាត់ត តម្លើង និងកែច្នៃម៉ូតូ

ឧត្ដរមានជ័យ : ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទី លោកវរសេនីយ៍ឯក ឌឹម វណ្ណឌី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាសកម្មក្នុងអំពើលួច និងមុខសញ្ញាផ្ដល់ទីតាំងចូលរួមក្នុងអំពើកាត់ត តម្លើង និងកែច្នៃម៉ូតូដែលបានមកពីអំពើចោរកម្ម ចំនួន ៤នាក់:
១. ឈ្មោះ វឿន ផល្លី ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិតានេស ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ជាមុខសញ្ញាសកម្មក្នុងអំពើលួច និងប្រើប្រាស់សារធាតុញៀន)
២. ឈ្មោះ ជីវ លីហុង ហៅ កុយ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ជាមុខសញ្ញាសកម្មក្នុងអំពើលួច និងប្រើប្រាស់សារធាតុញៀន)
៣. ឈ្មោះ អំ សារុំ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង (ជាអ្នកផ្ដល់ទីតាំងកាត់តតម្លើង កែច្នៃម៉ូតូចោរកម្ម ប្រើប្រាស់សារធាតុញៀន)
៤. ឈ្មោះ រិទ្ធ ប៊ុនចេន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង (ជាអ្នកចូរួមជួយកាត់តម្លើង កែច្នៃម៉ូតូចោរកម្ម ប្រើប្រាស់សារធាតុញៀន) ដែលបានប្រព្រឹត្តនូវអំពើ លួច ចំនួន ៣ករណី និងអំពើ ផ្ដល់ទីតាំងកាត់ត តម្លើង កែច្នៃម៉ូតូដែលបានមកពីអំពើចោរកម្ម កាលពីថ្ងៃទី៣ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង និងកាលពីថ្ងៃទី៧ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិពុរ សង្កាត់សំរោង ក្រុងសំរោង និងនៅចំណុចភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ បានធ្វើការឆែកឆេររកឃើញនូវសម្ភារៈវត្ថុតាងមួយចំនួនរួមមាន: ម៉ូតូចំនួន ៤គ្រឿង គ្រឿងបន្លាស់ម៉ូតូ មួយចំនួនធំ និងសម្ភារៈសម្រាប់កាត់តតម្លើងម៉ូតូចោរកម្មមួយចំនួនទៀត។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំង ៤នាក់ ខាងលើ កំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>