ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលនឹងប្រកាសសាលដីកា លើបណ្តឹងសារទុក្ខ សកម្មជនដីធ្លី អ៊ិប តឹង នៅថ្ងៃទី២១ ខែកញ្ញា !!

ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១១ ខែ កញ្ញា បានបើកសវនាការលើ ជំនុំជម្រះ បណ្ដឹងសាទុក្ខ របស់អ្នកស្រី អ៊ិប តឹង សកម្មជនដីធ្លីមកពីខេត្តកោះកុង ពាក់ព័ន្ធបទ «បរិហាកេរ្តិ៍ជាសាធារណៈ» ប្រព្រឹត្តនៅលើបណ្ដាញសង្គម កាលពីឆ្នាំ ២០២១។

សំណុំរឿងនេះ បានកើតឡើងបន្ទាប់ពីអ្នកស្រី តឹង បានបញ្ចេញមតិនៅលើគណនីហ្វេសប៊ុកកាលពីខែសីហា ឆ្នាំ២០២១ ដោយភ្ជាប់រូបភាព និង ឈ្មោះលោក ហេង ហ៊ុយ ទៅនឹងជម្លោះដីធ្លីមួយ កន្លែង នៅខេត្តកោះកុង។

ការបង្ហោះលើបណ្ដាញសង្គមនេះបាននាំឱ្យអ្នកស្រីប្រឈមនឹងការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយភាគីដើមបណ្ដឹង។

នាពេលសវនាការនៅតុលាការកំពូលនៅព្រឹកថ្ងៃទី១១ ខែកញ្ញា នេះ បានទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋនៅខេត្តកោះកុង ដោយមានប្រជាពលរដ្ឋ ប្រមាណជាង ៧០នាក់ បានប្រមូលផ្តុំនៅខាងមុខតុលាការ ដើម្បីឃ្លាំមើលដំណើរការសវនាការ។

សូមបញ្ជាក់ថា: ចំពោះសំណរឿងក្តីនេះ សាលាដំបូងខេត្តកោះកុង
កាលពីខែមេសា ឆ្នាំ២០២៤ បានផ្តន្ទាទោសអ្នកស្រី តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និង ពិន័យជាប្រាក់ចំនួន៥លានរៀល។

អ្នកស្រីតឹង បានប្តឹងឧទ្ធរណ៍ ហើយ សាលាឧទ្ធរណ៍ព្រះសីហនុ
នៅក្នុងឆ្នាំ ២០២៥ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកោះកុង ប៉ុន្តែបានបន្ថយប្រាក់ពិន័យពី ៥លានរៀល មកនៅត្រឹម ២០ម៉ឺនរៀល។

តែជនជាប់ចោទ នៅតែមិនសុខចិត្ត និង បន្តប្តឹងតវ៉ា មកកាន់ តុលាការកំពូលទៀត ដោយអាស់អាង ខ្លួនមិនបាន ប្រព្រឹត្ត អ្វី ដូចចោទប្រកាន់នោះទេ។

តុលាការកំពូលនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃ ២១ ខែ កញ្ញា ខាងមុខនេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>