ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក និងការតែងតាំងក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក ជាអ្នកជម្រះបញ្ជី

ភ្នំពេញ ៖ ធនាគារជាតិ នៃ កម្ពុជានៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៦
បានចេញសេចក្តីជូនដំណឹង ស្តីពីការដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក និងការតែងតាំង ក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក ជាអ្នកជម្រះបញ្ជី គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក។

ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានដកហូតអាជ្ញាបណ្ណរបស់គ្រឹះស្ថានផ្តល់សេវា ទូទាត់សងប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក លេខ អ.០០៦.២៤ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដែលមានជាធរមាន។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក ជាអ្នកជម្រះបញ្ជីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក ស្របតាមមាត្រា ៦៨ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ តាមរយៈនេះ ចំពោះការទូទាត់សងប្រាក់ ត្រឡប់ទៅអតិថិជនរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក នឹងត្រូវអនុវត្តដោយអ្នកជម្រះបញ្ជីតាមលំដាប់អាទិភាពដូចបានកំណត់ដោយច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>