ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាកងទ័ពជើងទឹកសហព័ន្ធរុស្សី ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព

ព្រះសីហនុ៖ វេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នាវាកងទ័ពជើងទឹកសហព័ន្ធរុស្សី ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦។
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក បានចេញប្រតិបត្តិការល្បាតចល័ត ឈរជើងតាមគោលដៅសំខាន់ៗ ជូននិងនាំក្បួនដល់គណ:ប្រតិភូកងនាវា ក្នុងកិច្ចធានាការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
*លក្ខណៈបច្ចេកទេស÷
-នាវាឈ្មោះ PEREKOP ប្រភេទនាវា Medium sea tanker
-បណ្ដោយប្រវែង ១៣៨ម៉ែត្រ
-ទទឹងប្រវែង ១៨ម៉ែត្រ
-ជម្រៅទឹក ៦ម៉ែត្រ
-ទម្ងន់ផ្ទុក ៦១០០ តោន
-មាននាវឹក ចំនួន ៣៩១នាក់ ដឹកនាំដោយលោកវរនាវីឯក Andrew amorphous មេបញ្ជាការនាវា

  • គណ:ប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Vyacheslav Sytnik។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>