ជនសង្ស័យម្នាក់ដែលបង្កើតគណនី Telegram ក្លែងក្លាយប្រើប្រាស់យកឈ្មោះអធិការនគរបាលខណ្ឌ និងបណ្តាប៉ុស្តិ៍មួយចំនួន ដើម្បីបន្លំបោកប្រាស់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៥:០២នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (បង្កើតគណនី Telegram ក្លែងបន្លំ យកឈ្មោះ អធិការនគរបាលខណ្ឌ និងនាយប៉ុស្តិ៍ ដើម្បីឆបោកប្រជាពលរដ្ឋ) នៅចំណុចស្នាក់នៅបន្ទប់ជួលលេខ២ ផ្ទះលេខ២៦ ផ្លូវបេតុង ក្រុមទី៩ ភូមិព្រែកតាគង់ទី៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជនសង្ស័យឈ្មោះ សុខ សុវណ្ណវិសា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ២ ផ្ទះលេខ២៦ ផ្លូវបេតុង ក្រុមទី៩ ភូមិព្រែកតាគង់ទី៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។វត្ថុតាំងចាប់យក៖ ទូរស័ព្ធដៃ០១គ្រឿង ម៉ាក់ itel ជារបស់ជនសង្ស័យ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាំងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី៕រក្សាសិទ្ធិដោយ ៖សុទ្ធលី









