ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត កែ សុវណ្ណ បានបញ្ជាក់ថា ទម្រង់បែបបទសម័យទំនើបនៃអំពើទាសភាព និងការជួញដូរមនុស្ស គឺជាបញ្ហាប្រឈមអន្តរជាតិដែលហួសពីព្រំដែនជាតិ

ទីក្រុងហ្សឺណែវ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីទម្រង់បែបបទសម័យទំនើបនៃអំពើទាសភាព និងការជួញដូរមនុស្ស។
នៅក្នុងអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា ទម្រង់បែបបទសម័យទំនើបនៃអំពើទាសភាព និងការជួញដូរមនុស្ស គឺជាបញ្ហាប្រឈមអន្តរជាតិដែលហួសពីព្រំដែនជាតិ។ គ្មានប្រទេសណាមួយ ដោយមិនគិតពីទំហំ ធនធាន ឬអំណាច អាចដោះស្រាយបញ្ហាទាំងនេះដោយឯកឯងបានឡើយ។ ដូច្នេះ កិច្ចសហប្រតិបត្តិការជាការចាំបាច់។
ខណៈដែលគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់កម្ពុជា និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសកលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការត្រូវតែផ្អែកលើច្បាប់អន្តរជាតិ។ រាល់សកម្មភាពណាមួយពីសំណាក់ប្រទេសជិតខាង ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ មិនត្រូវយកមកប្រើប្រាស់ខុសគោលដៅ ដោយធ្វើជាលេសដើម្បីបង្ហាញភាពស្របច្បាប់ចំពោះសកម្មភាព ដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋដទៃឡើយ។ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>